ប្រាប់​មិន​ជឿថា​កុំ​យក​ទូ​ហ្គ្រេ​ម​មក​ដាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​, វាយកម្ទេច​ទូ​ហ្គេម​១៣​គ្រឿង និង​ប្តេជ្ញា​លុបបំបាត់​ល្បែង​ហ្គេម​បាញ់​ត្រី​បន្ត​

719
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន
​ភ្នំពេញ​៖​ថា​កុំឱ្យ​យក​ទូ​ហ្គ្រេ​ម​មក​ដាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់បាន​វាយកម្ទេច​ចោល​។ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​អះអាងថា លោក​នឹង​ប្តេជ្ញា​លុបបំបាត់​ហ្គេម​បាញ់​ត្រី​នេះ ឱ្យអស់​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​លោក​ក៏​សូម​អំពាវនាវ ឱ្យ​មន្ត្រី​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ​ជាដើម សូម​កុំឱ្យ​ពាក់ព័ន្ធ​ជាមួយ​ហ្គេម​បាញ់​ត្រី និង​ល្បែង​នានា​ឱ្យសោះ​។​
​ការលើកឡើង​របស់លោក ហែម ដា​រិ​ទ្ធិ បានធ្វើ​ឡើង​ក្នុង​ឱកាសលោក​អញ្ជើញ វាយកម្ទេច​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១៣​គ្រឿង ក្រោយពេល​ចាប់​ប្រមូលបាន​ក្នុង​រយៈពេល​១​ឆ្នាំកន្លងមក ស្ថ​តិ​នៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​លាប​ពីថ្ងៃ​ត្រង់​ថ្ងៃទី​១៥​កញ្ញា​នេះ​។
​ក្នុងនោះ​លោក​អភិបាល​បាន​បន្តថា ហ្គេម​ប្រភេទ​នេះ​បាន​ពង្វក់​មនុស្ស​ចាស់ ក្មេងប្រុស ស្រី​ទាំងអស់​ឱ្យ​ខូច និង​ឈ្លក់​វង្វេង​ជាពិសេស​វា​ជា​ជម្រក និង​ប្រភព​នៃ​បទល្មើស​ផ្សេងៗ ដូចជា គ្រឿងញៀន អំពើ​លួច​ឆក់​ប្លន់​ជាដើម​ផងដែរ​។​លោក ហែម ដា​រិ​ទ្ធិ បានឱ្យដឹង​ទៀតថា​៖ ទូ​ហ្គេម​បាញ់​ត្រី​ខាងលើនេះ ត្រូវបាន​បង្ក្រាប​ចាប់​ប្រមូល​ពី​តាម​បណ្ដា​សង្កាត់​នានា ដែល​ក្រុម​ជនខិលខូច លួច​បង្កើតឡើង​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​ពួកគេ​មិនបាន​គិតដល់​អនាគត​ក្មេងៗ និង​ប្រជាពលរដ្ឋ​ទូទៅ​ឡើយ ព្រោះ​ហ្គេម​ប្រភេទ​នេះ បាន​ពង្វក់ស្មារតី​ក្មេងៗ ឱ្យ​ភ្លេច​រៀនសូត្រ និង​បោះបង់​ការរៀនសូត្រ​ចោល​តែម្ដង ដូច្នេះហើយ​ទើប​កន្លងមក​អាជ្ញាធរ បាន​បង្ក្រាប​ជា​បន្តបន្ទាប់​ពេល​បាន​ច្រើន ទើប​កម្ទេចចោល​ម្ដង​។​
​ជាមួយគ្នា​នោះ​លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ ក៏បាន​សំណូមពរ​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ថា សូម​បងប្អូន​ចូលរួមចំណែក​លុបបំបាត់​ហ្គេម​ខុសច្បាប់​នេះ​ចោល និង​បញ្ហា​មួយទៀត​ក៏​សូមជួយ​គិតគូ​ពី​បញ្ហា​អនាម័យ ត្រូវ​វេច​ខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​កុំ​បោះចោល​សម្រាម​ពាសវាល​ពាសកាល​គ្មាន​សណ្ដាប់ធ្នាប់​ឱ្យសោះ​។ ប្រសិនបើ​កម្លាំង​ចាប់បាន​ជាក់ស្ដែង និង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី​៥​ម៉ឺន​រៀល ទៅ​២០​ម៉ឺន​រៀល ដោយ​គ្មាន​ការលើកលែង​ឡើយ​៕