ប្រាប់​ឯកអគ្គរដ្ឋទូត​វៀតណាម​ថា​៖​ការអភិវឌ្ឍ​ជៀស​មិន​ផុតពី​ផលប៉ះពាល់​ខ្លះ​

753
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​លោក​ឯកអគ្គរដ្ឋទូត​វៀតណាម​ថា​៖​ការអភិវឌ្ឍ​ជៀស​មិន​ផុតពី​ផលប៉ះពាល់​ខ្លះ​។​តែ​យើង​ក៏មាន​ការថ្លឹងថ្លែង​ពី​ផលប៉ះពាល់​នោះ​និង​ការគិតគូ​រលើ​ការអភិវឌ្ឍ​តាម​ដង​ទន្លេ​ផងដែរ​។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ថ្លែង​បែបនេះ​ក្នុង​ឧិ​កាស​ដែល​លោក អគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូលជួប​សំដែង​ការគួរ​សមនិង​ជូនពរ​លោក​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំចរ​សំរឹទ្ធិ​ស​ក្ត័ ព​.​ស​២៥៦២​ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃទី​១៤​មេសា​ខាងមុខនេះ​។​លោក​បន្តថា​៖​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ត្រៀមខ្លួន​ទទួល​អំណរ​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​
​ ​ក្នុងឱកាស​អញ្ជើញ​ជូនពរ​លោក​អភិបាល​រាជធានី​ជាមួយនឹង​ការ​រំលឹក​ឡើងវិញ​ពី​ចំណងទាក់ទង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​វៀតណាម​និង​កម្ពុជា លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​បាន​ជូនពរ​លោក​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​សូម​ជួបប្រទះ​តែ​ជោគជ័យ​និង​សំរេច​ភា​រះ​កិច្ច​ថ្មីៗ​បន្ថែមទៀត​លើ​គោលដៅ​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី​៕

#