ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត​” នៅ​ស្រុក​ស្វាយជ្រំ​

700
ចែករម្លែក
  • 7
    Shares

​ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក សុទ្ធ គឹម​ចន្ទ អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយជ្រំ​រួម​ជាមួយនឹង​មន្ទីរ​បរិស្ថាន​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បានរៀបចំ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​”​រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត​” នៅ​សាលាស្រុក​ស្វាយជ្រំ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក លោកស្រី អនុប្រធាន​មន្ទីរ​បរិស្ថាន​និង​មន្ត្រី​បរិស្ថាន លោក លោកស្រី អភិបាលរង​ស្រុក លោកនាយក នាយករង​រដ្ឋបាល​ស្រុក លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ​ចំណុះ​សាលាស្រុក មន្ត្រី​សាលាស្រុក កងកម្លាំង​ទាំង​៣​ប្រភេទ លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​និង​បុគ្គលិក លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សាឃុំ មេឃុំ លោកនាយក​.​នាយករង វិទ្យាល័យ​ស្វាយជ្រំ និង​សិស្សានុសិស្ស​ជាច្រើនរូប​ទៀត បានរួម​គ្នា​ធ្វើ​ពលកម្ម សម្អាត​បរិស្ថាន​នៅ​ទីតាំង​បរិវេន​នានា​ដូចជា សាលាស្រុក តាម​ទីសាធារណៈ តាម​ដងផ្លូវ តាម​ទីប្រជុំជន​ជុំវិញ​ផ្សារ​ស្វាយជ្រំ​ជាដើម​…​។​

​មន្ត្រី​សាលាស្រុក​ស្វាយជ្រំ​បានឱ្យដឹងថាៈ​ការរៀបចំ​ពិធី​នេះ​ឡើង​គឺមាន​គោលបំណង​បណ្តុះ​គំនិត​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ស្រលាញ់​បរិស្ថាន ធ្វើអោយ​បរិស្ថាន​ស្អាត គ្មាន​សម្រាម​ពាស​វាស​វាល​ពាសកាល បណ្តុះ​គំនិត​ស្មារតី អោយ​មហាជន​ទូទៅ​មានការ​យល់ដឹង​និង​ការ​ទុកដាក់​សម្រាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​លើកកម្ពស់​សោភ័ណភាព អនាម័យ ផាសុខភាព ជា​កន្លែង​ដែល​ចង់​រស់នៅ​ទាំង​អង្គភាព​រដ្ឋ វិស័យ​ឯកជន​ទូទៅ ដែលជា​ការរួមចំណែក​ក្នុង​អភិវឌ្ឍ​សេដ្ឋ​ជាតិ​ផងដែរ ពិសេស​ស្របពេល ដែល​រដ្ឋបាល​ខេត្តស្វាយរៀង បាននិងកំពុង​ជម្រុញ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន រួមទាំង​ការកែលម្អ​សោភ័ណភាព​នៅ​ទី​រួម​ខេត្ត​ដូចជា ច្រាំងទន្លេ កន្លែង​ហាត់ប្រាណ សួនច្បារ​សាធារណៈ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជុំវិញ​ខេត្ត ដើម្បី​ឆ្លើយតប ទៅនឹង​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត ប្រចាំឆ្នាំ​ផងដែរ​៕ ល​