ប្រារព្ធ​បុណ្យ​ណូអែល​នៅ​ណាហ្គា​វើ​លដ៍​ទស្សនា​ការសម្តែង​ឥតគិតថ្លៃ​និង​ទទួល​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​

944
ចែករម្លែក
  • 5
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​លោកអ្នក​នាំ​ក្រុមគ្រួសារ​រួមទាំង​កូនតូចៗ​និង​មិត្តភក្តិ​របស់​អ្នក​មក​ណាហ្គា​វើ​លដ៍​ក្នុងឱកាស​ចុង​ឆ្នាំនេះ​ដើម្បី​ប្រារព្ធ​បុណ្យ​ណូអែល​គឺ​ទទួលបាន​ភាពសប្បាយ​រីករាយ​និង​ចូល​ទស្សនា​ការសម្តែង​ឥតគិតថ្លៃ ព្រមទាំង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។

​ទស្សនិកជន​អាច​ទស្សនា​ការសម្តែង​សិល្បៈ​អបអរ​បុណ្យ​ណូអែល​ដ៏​អស្ចារ្យ​ដោយ​សេរី​នៅ​សាល​មហោស្រព NABA ចាប់ពី​ម៉ោង ៨ យប់​ពី​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ដល់​អាទិត្យ​រហូតដល់​ចុងខែ​ធ្នូ​។ វា​ជាការ​សម្តែង​ដ៏​រស់​រវើក​អមដោយ​តន្ត្រី​ការ​រាំ​និង​ពន្លឺ​បញ្ចាំង​នៅលើ​ជញ្ជាំង​និង​ដំបូល​នៃ​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ 3D mapping ដ៏​ប្លែក​ដែល​អ្នក​ប្រហែល​ពុំ​ធ្លាប់​បានឃើញ ធានាថា​ពិតជា​អស្ចារ្យ​។

​សំបុត្រ ចែកជូន​ដោយ​ឥតគិតថ្លៃ​នៅ​ណាហ្គា​វើ​លដ៍​សម្រាប់​ការសម្តែង​រយៈពេល ៤៥ នាទី​នេះ និង​ស័ក្តិសម​សម្រាប់​គ្រប់​វ័យ​។ សូម​អញ្ជើញ​មក​សាល​នៅ​ខាងក្រោម​សាល​មហោស្រព​នៅ​ម៉ោង ៧:៣០ យប់ ដើម្បី​ថតរូប​ជាមួយ​តា​ណូអែល និង​លេង​ជាមួយ​ព្រិល​បន្ទាប់ពី​ការសម្តែង​។

​បន្ទាប់មក ពុក​ម៉ែ ពូ​មីង បងប្អូន​របស់​យើង អាច​ពិសា​ប៊ុ​ហ្វេ​បង្អែម​ពិសេស​នៅ​ភោជនីយដ្ឋាន​ប្រណីត 2Pangea ដែល​នៅ​ទល់មុខ​ច្រកចូល​សាល​មហោស្រព NABA ។ មួយ​ថ្ងៃមុន​ថ្ងៃបុណ្យ​ណូអែល និង​នៅ​ថ្ងៃ​ណូអែល​ពុក​ម៉ែ​ពូ​មីង​បងប្អូន​អាច​ដើរ​និង​ថតរូប​ជាមួយ​ម៉ាស់​ស្ក​ត់​ណូអែល​ដែល​ពួកគាត់​នឹង​ដើរ​ជូនពរ​ភ្ញៀវ​ទូទាំង​សណ្ឋាគារ​ចាប់ពី​ម៉ោង ៦ ល្ងាច​។

​បន្ទាប់មក​អ្នក​អាច​ដើរ​ជាមួយ​តា​ណូអែល​ទៅកាន់​ភោជនីយដ្ឋាន​មួយចំនួន​នៅក្នុង​ណាហ្គា​វើ​លដ៍​ចាប់ពី​ម៉ោង ៧ យប់​មុនពេល​អ្នកសម្រេចចិត្ត​ទៅ​ពិសា​ម្ហូប​ពិសេស​របស់​យើង​។ អ្នក​អាច​ភ្លក្ស​មាន់​ទួ​គី​អាំង និង​នំ​ផ្លែឈើ​ណូអែល​ចំហុយ​នៅ​ភោជនីយដ្ឋាន​អ៊ីតាលី​”BistroRomano”​ពិសា​ម្ហូប​ឈុត​ណូអែល​នៅ​ភោជនីយដ្ឋាន​បារាំង Le Gourmet ឬ​ពិសា​អាហារ​ប៊ុ​ហ្វេ​នៅ​ភោជនីយដ្ឋាន The Pangea ឬ 2Pangea ។

ណាហ្គា​វើ​លដ៍​មាន​លក់​ម្ហូប​រសជាតិ​ដើម​ជាច្រើន​ជម្រើស​មកពី​ជុំវិញ​ពិភពលោក​។​បន្ទាប់មក​អ្នក​អាច​ទៅ​ទស្សនាការ​សម្តែង​ពិសេស​ដោយ​សេរី​ដែល​សម្តែង​ដោយ​អ្នក​សម្តែង​អន្តរជាតិ​ប្រចាំ​ណាហ្គា​វើ​លដ៍​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​នៅ​ម៉ោង ១០ យប់ និង​ទៅ​ក្រេប​ភេសជ្ជៈ និង​រាំលេង​កម្សាន្ត​នៅ​ក្លិប​ដាលីន​ក៏បាន​។ ប្រសិនបើ​អ្នក​ចង់​ជាវ​នំ​ដើម្បី​ធ្វើជា​កាដូ​ពិសេស​សូម​ជាវ​នៅ​សាល​ទទួលភ្ញៀវ​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ឬ​ភោជនីយដ្ឋាន​FoodPavilion​ជាន់​ក្រោម​ដី​នៅ​ណាហ្គា​ទី​២​ដែលមាន​នំ​រូប​ផ្ទះ​រសជាតិ​ខ្ញី​នំ​សូកូឡា​រាង​គល់ឈើ​នំ​ផាយ​និង​នំ​ណូអែល​ជាច្រើន​ជម្រើស​។​

​អ្នក​ក៏​អាច​យក​តុក្កតា​រូប​កាន់​ដ៏​ស្រស់ស្អាត​មួយ​ផងដែរ​ដោយ​ត្រូវ​ចំណាយ​យ៉ាងតិច​៥០​ដុល្លារ​ក្នុង​វិក្កយបត្រ​មួយ​នៅ​ភោជនីយដ្ឋាន​ណាមួយ​របស់​ណាហ្គា​វើ​ល​ដ៍ដែល​ផ្តល់ជូន​រហូត​អស់ពី​ស្តុក​។ អ្វីដែល​ពិសេស​ទៀត​នោះ គឺ​ណាហ្គា​វើ​លដ៍​បាន​នាំចូល​នូវ​ម៉ាស៊ីន​ហ្គេម​បច្ចេកវិទ្យា Virtual Reality (VR) ដ៏​អស្ចារ្យ​ដើម្បី​ពុក​ម៉ែ ពូ​មីង បងប្អូន​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​នៅ​ជាន់​ក្រោម​ដី​នៅ​ណាហ្គា​ទី ២​។

ពាក់​កាស​ត្រចៀក និង​វ៉ែនតា​ពិសេស​ដើម្បី​លេង​ហ្គេម​ដ៏​ជក់ចិត្ត និង​ក្លាយជា​តួអង្គ​នៅក្នុង​ហ្គេម​។ រីករាយ​លេង​ហ្គេម​បច្ចេកវិទ្យា​VR​ជាមួយ​ក្រុមគ្រួសារ​រប​ស់​អ្នក​និង​បង្កើត​អនុស្សាវរីយ៍​សប្បាយៗ​ជាមួយគ្នា​នៅ​ណាហ្គា​វើ​លដ៍​។ ជូនពរ​សំណាងល្អ​ក្នុងឱកាស​បុណ្យ​ណូអែល​នៅ​ណាហ្គា​វើ​លដ៍​៕S/


​ចំណងជើង​រូ​បថ​តៈ​ប្រារព្ធ​បុណ្យ​ណូអែល​នៅ​ណាហ្គា​វើ​លដ៍​ទស្សនាការ​សម្តែង​ឥតគិតថ្លៃ​និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​