ប្រារព្វ​ទិវា​ជាតិ​បង្ការ​និង​ពន្លត់អគ្គិភ័យ​លើក​ទី​៤​ខេត្តក្រចេះ​

282
ចែករម្លែក

ដោយ:​សេង​ឃួន​/​ខេត្តក្រចេះ​ ៖​ ក្នុង​ទិវា​ជាតិ​បង្ការ​និង​ពន្លត់អគ្គិភ័យ លើក​ទី​៤ ក្រោម​អធិបតីភាព​លោក​ ជាក់ ម៉េង​ហ៊ាង អភិបាល​នៃ​គណៈ​អភិបាលរង​ខេត្តក្រចេះ និង​មាន​ការចូល​រូ​ម​ពី​មន្ត្រី​ពាក់ព័ន្ធ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ជា​យុវជន ប្រមាណ​ជិត ៥០០នាក់ ​នៅ​សាល​មហោស្រព​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​២២ ​ខែកុម្ភៈ ​ឆ្នាំ​២០១៩​នេះ។

​លោក ច្រឹង ផល្លី ស្នងការរង​ទទួល​ផែនការ​ងារ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ និង​អគ្គិភ័យ បានបញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​អគ្គិភ័យ​ដែល​បណ្តាលមកពី​អគ្គិភ័យ​ឆ្នាំ២០១៨ នៅ​ខេត្តក្រចេះ បាន​កើតឡើង​ចំនួន១៦លើក បើ​ប្រៀបធៀប​ទៅ​ និង​ឆ្នាំ២០១៧ បាន​បង្ហាញ​ថា ​មាន​តួរ​លេខ​ស្មើគ្នា ហើយ​ករណី​គ្រោះថ្នាក់​អគ្គិភ័យ​ទាំង១៦លើក​នេះ គឺ​កើតឡើង​នៅតាម​បណ្តាល​ក្រុង ស្រុក ក្នុង​ខេត្តក្រចេះ ក្នុងនោះ​ស្រុក​សំបូរ ឆេះ​ផ្ទះ​ចំនួន៤ផ្ទះ ស្រុក​ស្នួល៥ផ្ទះ រោង​ដាក់​សម្ភារៈ​១ខ្នង ស្រុក​ឆ្លូង ឆេះ​ផ្ទះ១ផ្ទះ ស្រុក​ចិត្រ​បុរី ៦ផ្ទះ និង​ព្រែក​ប្រសព្វ៣ផ្ទះ ហើយ​ករណី​ទាំងនោះ បាន​បណ្តាល​ឲ្យ​មនុស្ស​ទទួលរង​បួស​ស្រាល​ចំនួន៣នាក់ ស្រី​១​នាក់។​

​លោក​បាន​បន្តទៀតថា​ ដោយ​ពិនិត្យឃើញ​ពី​ស្ថានភាព​ជាក់ស្តែង អំពី​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ​ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ចំណែក​សំណង់​អាគារ​មាន​ការ​រីកចម្រើន តាំងពី​ទីក្រុង​ដល់​ជនបទ ហើយ​ការសាងសង់​កម្ពស់​ជាច្រើន​ជាន់ ដូចនេះ​​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​កាន់​តេ​ខ្លាំង ដើម្បី​បង្ខិត​សេវា​ទៅដល់​មូ​ដ្ឋា​ន និង​ជិត​ប្រជាពលរដ្ឋ​នោះ ក្នុង​ឆ្នាំ ២០១៦ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ទទួល​បាន​ចំនួន៥​គ្រឿង ពី​ក្រសួងមហាផ្ទៃ ហើយ​នៅ​ឆ្នាំ​២០១៨​នេះ ទទួលបាន​បន្ថែម​១​គ្រឿង​ទៀត ហើយ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ក៏បាន​ធ្វើការ​បែងចែក​ទៅ​ឲ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​ទាំង​៦ ក្នុង​ខេត្ត​ផងដែរ។​

លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត​បាន​លើកឡើងថា ភ្លើង គឺជា​មធ្យោបាយ​បម្រើ​ជីវភាព​រស់នៅ​របស់​ម​នុស្ស​ប្រចាំថ្ងៃ ជាប្រចាំ​នៅក្នុង​សង្គម តែ​ភ្លើង​នេះ វា​និង​ក្លាយ​ទៅ​ជា​អគ្គិភ័យ ឆេះ​បំផ្លាញ​ទ្រព្យសម្បតិ្ត អាយុជីវិត មនុស្ស សត្វ និង​បិ​រ​ស្ថាន​គ្រប់ពេល​វេលា នៅពេលណា​មនុស្ស​ធ្វេស​ប្រ​ហេស និង​មិនមាន​ការប្រុងប្រយ័ត្ន ឬ​អត្តនោម័ត ធ្វើ​ដោយ​ពុំមាន​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​បាន​មាន​ប្រសា​ស​ន៍​បន្ថែមថា​ ការ​ប្រារព្វ​ទិវា​នេះ​ឡើង គឺ​សំដៅ​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទូទាំង​ខេត្ត​មានការ​យល់ដឹង និង​ចងចាំ​បាន​ថា អគ្គិភ័យ​គឺជា​គ្រោះថ្នាក់​យ៉ាង​សាហាវ​មួយ ដែល​អាច​បំផ្លិចបំផ្លាញ​អាយុជីវិត និង​ត្រ​ព្យ​សម្បត្តិ​ប្រជាបលរដ្ឋ​បាន​គ្រប់ពេល ប្រសិនបើ​មានការ​ធ្វេស​ប្រ​ហេស ឬ​គ្នាន​ការប្រុងប្រយ័ត្ន បើតាម​ពាក្យចាស់​បុរាណ​ខ្មែរ​បាន​ពោលថា ៖ “ ស៊ូ​លិច​ទូក កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ ” ពាក្យ​នេះ​ចង់​គូសបញ្ជាក់ថា គ្រោះថ្នាក់​អគ្គីភ័យ ជា​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ជាង​គ្រោះ​លិច​ទូក ដោយហេតុថា វា​មិន​ត្រឹមតែ​ឆេះ​អស់រលីង នូវ​ទ្រព្យសម្បត្តិ​ដែល​ខំ​រកស៊ី​សន្សំទុក​ពី​យូរ​ឆ្នាំ​មកហើយ​នោះទេ តែ​ថែមទាំង​ឆក់យក​អាយុជីវិត កូនចៅ ប្តីសី ព្រមទាំង​សមាជិក​គ្រួសារ​មួយចំនួនទៀត ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ​មាន​ក្តី​រន្ធត់ និង​សង្វែង​យ៉ាងខ្លាំង​ដូចនេះ​ប្រជាពលរដ្ឋ​គ្រប់រូប មាន​កាតព្វកិច្ច ត្រូវ​ចូលរួម​ក្នុងការ​បង្ការ និង​ពន្លត់អគ្គិភ័យ ដើម្បី​ធានា​កាត់បន្ថយ​ការឆេះ​ខូចខាត​ទ្រព្យ​ស​ម្បត្តិ អាយុជីវិត និង​សត្វពាហនៈ៕B/