ប្រាសាទ​កណ្តាល​ស្រះស្រង់​គ្រោង​នឹងធ្វើ​ពី​ធី​ប្រុង​ពលី​ដើម្បី​ជួសជុល​នាពេល​ឆាប់ៗ​នេះ​

353
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​អាជ្ញាធរ​អប្សរា​នៅ​រសៀល​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៩​បានបញ្ជាក់​ឱ្យដឹងថា​ប្រាសាទ​កណ្តាល​ស្រះស្រង់​បាន​កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​សតវត្ស​ទី​១២​ជា​តំណាងឱ្យ​ភ្នំ​ព្រះ​សុមេរុ​។​បច្ចុប្បន្ន​ប្រាសាទ​នេះ​បាន​រង​ការ​បាក់បែក​ជាខ្លាំង​ដោយសារ​កត្តា​ធម្មជាតិ​។​ដើម្បី​លើក​តម្លៃ​ប្រវត្តិសាស្ត្រ​សំណង់​ប្រាសាទ​និង​ទេសភាព​វប្ប​ធ៌​ម​នៃ​ស្រះស្រង់​ឡើងវិញ​នោះអាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ពិធី​ប្រុង​ពលី​ដើម្បី​ជួសជុល​ប្រាសាទ​នេះ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​។​

​ពិធី​ប្រុង​ពលី​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ នឹង​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​,​ព្រះ​វិជ័យ​រង្សី​បណ្ឌិត​ឡា​ច​លាង​ព្រះគ្រូ​អនុគណ​ក្រុង​សៀមរាប​,​ព្រះ​សទ្ធម្ម​ប្ប​កាស​នី​បណ្ឌិត​តាត​មហា​ទី​ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា​,​លោកស្រី​សៀង​ចាន់​ហេង​អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​,​ដែលជា​ម្ចាស់ជំនួយ​ទាំងស្រុង​ក្នុងការ​ជួសជុល​ឡើងវិញ​នៃ​ប្រាសាទ​នេះ​។​

​សកម្មភាព​ដ៏​ថ្លៃថ្លា​នេះ​គឺ​បញ្ជាក់​ឱ្យឃើញ​ពី​ការចូលរួមចំណែក​រប​ស់​វិស័យ​ឯកជន​ដែល​បាន​ងាក​មក​ចាប់អារម្មណ៍​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​វិស័យ​អភិរក្ស​បេតិកភណ្ឌ​ដែលជា​សញ្ញាណ​ល្អ​មួយ​ក្នុងការ​ពួតដៃគ្នា​ថែរក្សា​កេរ​មរតក​ដូនតា​ឱ្យ​កាន់តែ​គង់វង្ស​។​ជាពិសេស​តាមរយៈ​នៃ​កិច្ចសហការ​របស់​ឯក​ជន អាជ្ញាធរ​ជាតិ​អប្សរា​សង្ឃឹមថា​ប្រាសាទបុរាណ បុរាណ​ដ្ឋា​ន​ជាច្រើន​នឹង​ត្រូវបាន​ជួសជុល ការពារ ឱ្យ​រួច​ផុតពី​ហា​នី​ភ័យ​និង​ការរំលោភបំពាន​ផងដែរ​៕S/

​រូប​ថ​តៈ​ប្រាសាទ​កណ្តាល​ស្រះស្រង់​គ្រោង​នឹងធ្វើ​ពី​ធី​ប្រុង​ពលី​ដើម្បី​ជួសជុល​នាពេល​ឆាប់ៗ​នេះ​(​បាយ័ន​)​