ប្រាសាទ​កេរ​ខ្មែរ នៅ​ភ្នំ​អណ្តើក ខេត្ត​បូរី​រ៉ាំ មានរឿង​រ៉ាវ​ទាក់ទង​ដើម​យោនី និង​ភ្នំភ្លើង​ក្មេង​ជាងគេ​

1987
ចែករម្លែក
  • 45
    Shares

ដោយ : ភ្នំ​ស្វាយ​/​បូរី​រ៉ាំ -​ថៃ : ប្រាសាទ​កេរ​ខ្មែរ នៅ​ភ្នំ​អណ្តើក ខេត្ត​បូរី​រ៉ាំ ប្រទេស​ថៃ ភាគ​ឦសាន មានរឿង​រ៉ាវ​ទាក់ទង​ដើម​យោនី និង​ភ្នំភ្លើង​ក្មេង​ជាងគេ​។ សព្វថ្ងៃ កូន​ប្រាសាទ​បាក់បែក ហើយ​ក្លាយជា​របស់ និង​ស្ថិតនៅ​ក្នុងស្រុក​មឿង ខេត្ត​បូរី​រុំ​ា ។ ប្រតិភូ​នៃ​ក្រុម​អ្នកជិះ​កង់ខេត្តបន្ទាយមានជ័យ ទើបតែ​បាន​ទៅ​ទស្សនា នៅ​រមណីយដ្ឋាន​ភ្នំ​អណ្តើក ឬ​ជា​ភាសា​ថៃ ហៅ ភ្នំ​ក្រ​ដុង​នោះ ។​

​ប្រាសាទ​កេរ​ខ្មែរ នៅ​ភ្នំ​អណ្តើក ខេត្ត​បូរី​រ៉ាំ មានរឿង​រ៉ាវ​ទាក់ទង​ដើម​យោនី និង​ភ្នំភ្លើង​ក្មេង​ជាងគេ​

​យោង​តាមមន្ត្រី​ស្រុក និង​ខេត្ត ក៏ដូចជា​មគ្គទ្ទេសក៍​ទេសចរណ៍​ថៃ បាន​ប្រាប់​អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា ដែល​ទៅ​ទស្សនា​ទីនោះ​ដែរ​ថា​: ភ្នំ​ក្រ​ដុង ឬ​មានន័យ​ជា​ភាសា​ខ្មែរ​ថា ភ្នំ​អណ្តើក នោះ មានរឿង​ល្បើក​មួយ និយាយ​ពី ប៉ា​ជី​ត និង​នាង អូ​រ៉ា​ភី​ម ដែល​នាង​បាន​ដើរកាត់​ព្រៃ ហើយ​បាន​បន់ស្រន់ កុំ​ឱ្យមាន​សត្រូវ ឬ សត្វ​សាហាវ​យាយី ហើយក៏​ក្លែងខ្លួន ជា​មនុស្ស​ប្រុស ។

តម​ក ក៏មាន​ទឹកមូត្រ ចេញពី​ទ្វារមាស​នាង ហើយ​ជ្រុះ​ទៅ ដុះ​ជា​ដើមឈើ​ម្យ៉ាង ឈ្មោះ “​ដើម​ប្រា​ជី​ត យោនី ឬ​ដើម​ផ្លៃ​យោនី ” ។ បានជា​ហៅ​ដូច្នេះ ព្រោះ​ផ្លៃ​ឈើ​នេះ ពេល​ធ្លាក់​បែក​ទៅ មាន ២ ផ្នែក រាង​ដូច​ក្លែប​ម្ខាងៗ នៃ​យោនី ។​

​ភ្នំ​អណ្តើក​នេះ មាន​ប្រវត្តិ​ទាក់ទិន​នឹង​ភ្នំភ្លើង​ក្មេង​ជាងគេ នៅ​អតីត​អាណាចក្រ​ភ្នំ ឬ ហ្វូណនដែលមានចំណាស់ ប្រមាណ ៩០០.០០០ ឆ្នាំ ។ រណ្តៅ​ភ្នំភ្លើង​នោះ ស្ថិតនៅ​ចន្លោះ​កូនភ្នំ ២ ដែល​តាំងពី​ឆ្នាំ ១៩៨០ មក ត្រូវបាន​អាជ្ញាធរ​ថៃ បង្កើតជា​ព្រៃ​អភិរក្ស ទំហំ ២,៣២ គ​.​ម ក្រឡា​។បច្ចុប្បន្ន គេ​បាន​កសាង​ស្ពាន​យោល ពី​ចំហៀង និង​កសាង​ផ្លូវ​បង្កាន់ដៃ រូបសំណាក​នេះ ដូចចាក់សោរ ជាដើម​។​

ចំណែក​នៅលើ​កំពូលភ្នំ​វិញ ត្រង់​ប្រាសាទ​បូរាណ​ខ្មែរ គេ​បាន​សង់រោង​គ្រប់ ហើយ​តាំង​ជួង​ធំៗ និង​តាំង​តម្កល់​ពុទ្ធបាត ដ៏​ធំ​មួយ ធ្វើ​ពី​ស្ពាន់ ដើម្បីឱ្យ​ភ្ញៀវ ឡើងទៅ អាច​ផ្សង​ដាក់តាំង​បញ្ឈរកាក់ បើ​បញ្ឈរ​បាន មានន័យថា មានជោគ​ជតារាសី​ល្អ រួច​ត្រូវ​វាយ​ជួយ បង្កូក​ជាស​ញ្ញា​ឡើង​ដែរ​។​ហើយ​ហួស​ទៅទៀត ភ្ញៀវ​អាច​ទៅ​គោរព​សក្ការ​:​ពុទ្ធរូប​លោហ​: ដ៏​ធំជាងគេ នៅ​ខេត្ត​បូរី​រាំដែល​កសាង កាលពី​ឆ្នាំ​១៩៦៩ និង​ក៏​អាច​ទស្សនា ពីលើ​កំពូល​កូនភ្នំ នូវ​ទេសភាព​ខាងក្រោម ដែលមាន​ភូមិឋាន សាលាខេត្ត និង​វាលស្រែ​ចម្ការ ដាច់​កន្ទុយភ្នែក ។​
​ក្រោយ​ការ​ទស្សនា​ទីនោះ យើង​ចាប់អារម្មណ៍​ថា ថៃ​បាន​នៅ​ទទួលស្គាល់ ប្រវត្តិ​កេរ​ប្រាសាទ​ភ្នំភ្លើង និង​ដើមឈើ​យោនី របស់​អតីត​អាណាចក្រ​ខ្មែរ​យើង ហើយ​ផ្សាយ​រឿងនេះ ជូន​ភ្ញៀវទេសចរ ឱ្យ​ជ្រាប ៕សរន

​ប្រាសាទ​កេរ​ខ្មែរ នៅ​ភ្នំ​អណ្តើក ខេត្ត​បូរី​រ៉ាំ មានរឿង​រ៉ាវ​ទាក់ទង​ដើម​យោនី និង​ភ្នំភ្លើង​ក្មេង​ជាងគេ​