ប្រាសាទ​គូ វត្ត​ព្រះ​ធាតុ​តា​នេន​

1610
ចែករម្លែក

​ប្រភេទ​គូ​វត្ត​ព្រះ​ធាតុ​តា​នេន ដែលជា​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​មួយនា សម័យអង្គរ ស្ថិតក្នុង​រចនាបថ បាពួន ពោលគឺ​នៅ​សតវត្សរ៍​ទី​១១ នៃ​គ្រិស្ត​-​សករាជ សព្វថ្ងៃនេះ​មាន​ទីតាំង​ក្នុងភូមិ ស្វាង (​បាន​សា​វាង​), ស្រុក​ក​ន្ថា​ណា​ម ខេត្ត​សុវណ្ណ​ភូមិ ប្រទេស​ថៃ​។ ប្រាសាទ នា​សម័យអង្គរ​នេះ​ធ្វើ​អំពី​ឥដ្ឋ សាងសង់ ឡើង​ដើម្បី​ឧទ្ទិស​ដល់​លទ្ធិ​ព្រហ្មញ្ញ សាសនា ជាពិសេស​ដើម្បី​គោរពបូជា ព្រះ​ឥសូរ ដែល​តំណាង​ដោយ​ព្រះ​សិវ​លិង្គ ដែល​នៅសល់​តែត្រឹម​ទម្រ​ក្នុង ប្រាង្គ ឬ​តួ​ប៉ម​ប៉ុណ្ណោះ​។ សព្វថ្ងៃនេះ ត្បិតតែ​អ្នកស្រុក​ដែលមាន​ដើមកំណើត ជា​ខ្មែរ​រស់នៅក្នុង​បាន​សា​វាង ឈប់​ចេះ និយាយ​ខ្មែរ​ទៀតហើយ​ក្តី ក៏ប៉ុន្តែ​ពួកគេ បាន​នៅតែ​ចាត់ទុក​បូជនីយដ្ឋាន​នេះ គឺជា​កន្លែង​មួយ ស័ក្តិសិទ្ធិ​បំផុត​របស់​ដូនតា​គេ ដែលជា​ខ្មែរ​។​
​ ​
​ប្រាសាទព្រះធាតុ​តា​នេន​នេះ គឺជា​ប្រាសាទ​ទោល ហើយ​លក្ខណៈ​ជា ប្រាសាទភ្នំ​ដូច​សំណង់ ស្ថាបត្យកម្ម​ផ្សេង ឯទៀត​ក្នុងសម័យ​អង្គ​រដែរ​។ ក៏ប៉ុន្តែ​អ្វី ដែល​គួរឱ្យកត់សម្គាល់ គឺ​ប្រាសាទ​នេះ ប្រហែលជា​ត្រូវបាន​សាងសង់​នៅលើ ខឿន​ប្រាសាទ​នា​សម័យ​បុ​រេ​អង្គរ​។ ការ កត់សម្គាល់​នេះ គឺ​អាស្រ័យទៅលើ​ទិដ្ឋភាព​ទូទៅ​នៃ​ទីតាំង​ប្រាសាទ ដែល​ស្ថិត នៅលើ​ខឿន​មួយ​ធំ ហើយ​ខ្ពស់​ពីស​ភាព ប្រក្រតី​។​
​ ​
​នៅខាងមុខ និង​ជុំវិញ​ប្រាសាទ នេះ ដែល​បែរមុខ​ទៅរក​ទិសខាងកើត គេ​ឃើញ​មាន​សំណល់ សមាសធាតុ​តុ​ប តែង​ប្រាសាទ​ធ្វើ​អំពី​ថ្ម​ជាច្រើន​គួរឱ្យ​ចាប់ អារម្មណ៍ ដូចជា​ប្រអប់​ស៊ុមទ្វារ​ធ្វើ​អំពី ថ្មភក់​។ រីឯ​សសរ​ពេជ្រ និង​ក្បាច់​ផ្តែរ និង​ទេវរូប​បាន​បាត់​បង់អស់​ទៅហើយ​។ នៅមុខ​ប្រាសាទ​គេ ឃើញ​មាន​ចម្លាក់ ព្រះពុទ្ធ​ប្បដិមា​មួយអង្គ​ជាទីគោរព​សក្កា​រៈ ។ ដូច​បាន​ពោល ប្រាសាទ​ព្រះ ធាតុ​តា​នេន មាន​ទ្វារ​ចូល​តែមួយ​បែរ ទៅ​ទិសខាងកើត ហើយ​៣​ទៀត គឺជា ទ្វារបញ្ឆោត​។ រី​នៅលើ​តួ​ប្រាសាទ​វិញ គេ​ឃើញ​ដោយ​កន្លែង​នូវ​សំណល់​បាយអ ដែលមាន​ពណ៌​ស នៅជាប់​នឹង ជញ្ជាំង​។​
​ ​
​សូម​រំលឹក​ផងដែរ​ថា តំបន់​នេះ កាលពី​អ្នកស្រុក​នៅ​និយាយ​ភាសា​ខ្មែរ នៅឡើយ​។ តែ​សព្វថ្ងៃនេះ ដោយសារ តែមាន​ជនជាតិ​លាវ (​ឡាវ​) និង​ថៃ មក រួមរស់​យ៉ាងច្រើន​កុះករ ហើយ​គួបផ្សំ នឹង​ប្រព័ន្ធ​អប់រំ​ថៃ ម្ល៉ោះហើយ​អ្នកភូមិ ឈប់​ចេះ​និយាយ​ភាសា​កំណើត​របស់ ខ្លួន ដែលជា​ភាសា​ខ្មែរ ហើយ​និយម​តែ​ភាសា​ឡាវ​/​លាវ និង​ថៃ ៕ ម​.​ត្រា​ណេ

​ទិដ្ឋភាព​រួម​នៃ​ប្រាសាទ​តា​នេន (​ម​.​ត ១៩៩៧)​