ប្រាសាទ​តា​នៃ​ត្រៀម​នឹង​ជួសជុល​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា

199
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​ប្រាសាទ​តា​នៃ​បាន​កសាងឡើង​នា​ចុង​ស​.​វ​.​ទី​១២​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​។​ឆ្លងកាត់​អាយុកាល​និង​ឥទ្ធិពល​នៃ​អាកាសធាតុ​រាប់រយឆ្នាំ​បានធ្វើឱ្យ​សំណង់​ខ្លះ​នៃ​ប្រាសាទ​រង​នូវ​ការខូចខាត និង​ដួលរលំ​ជាច្រើន​កន្លែង​។

​បុរាណ​ដ្ឋា​ន​មួយ​នេះ​ស្ថិត​ក្នុងព្រៃ​ពុំ​សូវ​មាន​ទេសចរ​ទៅ​កម្សាន្ត​ច្រើន​ទេ​ហើយក៏​ពុំ​ធ្លាប់មាន​ការជួសជុល​ម​ក​ពីមុន​ដែរ​ដោយ​គ្រាន់តែ​មានការ​អភិរក្ស​ទល់​ទ្រ​នៅ​ផ្នែក​ខ្លះ​តែប៉ុណ្ណោះ​។​នាពេល​បច្ចុប្បន្ន​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​នឹង​ជួសជុល​ខ្លោងទ្វារ​ខាងកើត​ដើម្បី​អភិរក្ស​ស្នាដៃ​ដូនតា​មួយ​នេះ​ឱ្យបាន​រួច​ចាក​ផុត​ភាព​ខ្ទេចខ្ទាំ​ដើម្បី​ទុកជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ​និង​សិក្សា​ស្រាវជ្រាវ​បន្ត​៕S/​