ប្រា​យុទ្ធ ឈ្នះ​បាន​២៥០​អាសនៈ​ជាស្រេច​នៅ​មុន​ការបោះឆ្នោត ធ្វើ​អោយ​បក្ស​ប្រជែង​ពិបាក​មានឱកាស​បង្កើត​រដ្ឋាភិបាល​

419
ចែករម្លែក
  • 213
    Shares

​ប្រជាជន​ថៃ​ត្រូវ​ចេញ​ទៅ​បោះឆ្នោតជាតិ​នៅ​ថ្ងៃអាទិត្យ​ទី​២៤​មីនា នៅក្នុង​ការបោះឆ្នោត​សកល​លើកដំបូង​របស់​ខ្លួន ចាប់តាំងពី​យោធា​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​មួយ​នៅក្នុង​​រដ្ឋប្រហារ​មួយ​កាលពី​ជិត​៥​ឆ្នាំមុន​។​

ប្រាយុទ្ធ មានសង្ឃឹមច្រើនក្នុងការបន្តនៅក្នុងមុខតំណែង

​កាលពី​របប​សឹក​ស្ថិត​ក្នុង​អំណាច ខ្លួន​បាន​ហែក​ចោល​រដ្ឋធម្មនុញ្ញ​និង​តាក់តែង​ជា​ថ្មី​ដោយ​ប្តូរ​រចនា​សម្ពន្ធ​នយោបាយ​ជាតិ និង​ច្បាប់​បោះឆ្នោត​។​

​ព្រឹទ្ធសភា​ដែល​មាន​២៥០​រូប ត្រូវ​បាន​របប​យោធា​បង្កើត​ឡើង​និង​សមាជិក​ទាំងអស់​ដែល​សុទ្ធតែ​ជា​បេក្ខជន​តែងតាំងឡើង​ដោយ​របប​សឹក​នឹង​ត្រូវ​បញ្ចេញ​នៅក្រោយ​ការបោះ​​ឆ្នោត​។​

​សភា​ជាន់​ទាប នឹង​មាន​សមាជិក​៥០០​រូប ដោយ​សុទ្ធតែ​ឆ្លងកាត់​ការបោះឆ្នោត​ជ្រើសរើស ដោយ​ភាគច្រើន (៣៥០​រូប )​តំណាង​អោយ​មណ្ឌល​នីមួយៗ​នៅ​ទូទាំង​ប្រទេស និង​ត្រូវ​​បោះឆ្នោត​ជ្រើស​ពី​អ្នក​បោះឆ្នោត​ដោយផ្ទាល់​នៅក្នុង​តំបន់​ទាំងនោះ​។​អាសនៈ​១៥០​ទៀត នឹង​ជា​សមាជិក​ក្នុង​បញ្ជី​គណបក្ស មានន័យថា​ពួកគេ​នឹង​ត្រូវ​ជ្រើសរើស​តាម​ប្រព័ន្ធ​​សម​មាត្រ​។​

​ពួក​អ្នកសង្កេតការ​និយាយថា ប្រព័ន្ធ​បោះឆ្នោត​ថ្មី​នេះ​កំហិត​អំណាច​បណ្តា​គណបក្សនយោបាយ​ធំៗ ដូច​គណបក្ស​ដែល​ធ្លាប់​តែ​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​នៅក្នុង​ការបោះឆ្នោត​មុនៗ ហើយ​​បង្កើន​ឱកាស​បង្កើត​រដ្ឋាភិបាល​ចំរុះ​មួយ​ក្រោយ​ការបោះឆ្នោត​។​

​អ្នកបោះឆ្នោត​ក៏​កាន់តែ​បាត់​សិទ្ធិ​ជ្រើសរើស​នាយករដ្ឋមន្ត្រី ដោយសារ​តែ​មុខ​តំណែង​នេះ​ទាមទារ​ការបោះឆ្នោត​អនុម័ត​របស់​សភា​រួម​នឹង​ព្រឹទ្ធសភា​ដែល​តែងតាំង​ឡើង​ដោយ​យោ​​ធា​។​តាម​ទ្រឹស្តី បើ​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​គាំទ្រ​បេក្ខជន​យោធា​ណា​ម្នាក់​ដែល​បាន​តែងតាំង​ពួកគេ នោះ​បេក្ខជន​នោះ​ត្រូវការ​សម្លេង​គាំទ្រ​ពី​សភា​តែ​២៥​ភាគរយ​បូក​មួយ​​ឬ​១២៦​សម្លេង ដើម្បី​បង្គ្រប់​សម្លេង​សំរាប់​ក្លាយជា​នាយក​រដ្ឋមន្ត្រី​។​ដូច្នេះ​ឱកាស​របស់​អតីត​ប្រមុខ​យោធា​ថៃ លោក​ប្រា​យុទ្ធ ចាន​អូ​ចា ក្នុងការ​រក្សា​អំណាច​មាន​ខ្ពស់​ខណៈ​គូប្រជែង​​ស្ទើរ​គ្មាន​សង្ឃឹម​៕​ដោយ​៖​វាសនា​