ប្រុសស្អាតកម្ពុជា ទទួលបានពាន ប្រជាប្រិយពីកម្មវិធី Mister United World ​ឆ្នាំ​២០១៩

1141
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
ប្រុសស្អាត អ៊ិត សុធា បានឈ្នះពានប្រជាប្រិយ៍ពីកម្ម​វិធី​ប្រកួត Mister United World ​ឆ្នាំ​២០១៩ ក្រោមការប្រកួតប្រជែងពីប្រុសស្អាតមកពីបណ្តារ ប្រទេសជាច្រើន តែប្រុសស្អាតរូបនេះ នៅតែគ្រងបានពាន ពីកម្មវិធី ដោយសារការ ទទួលបានបោះឆ្នោតតាមរយៈហ្វេសប៊ុកផេក ពីអ្នកគាំទ្រចុច Like and Share ដើម្បីបានពិន្ទុលើសពីបេក្ខភាពដដៃទៀត។

ការប្រកាសលទ្ធផលបានធ្វើឡើងកាលពីរាត្រីថ្ងៃអាទិត្យ ទី២៦ ឧសភា ២០១៩ ដោយប្រុសស្អាតកម្ពុជា អ៊ិត សុធា ជាប់ចំណាត់ថ្នាក់លេខ៥ (​4th Runner Up) និង​ ទទួល​បាន​ពាន​ប្រជាប្រិយ​ Popular Vote award ​ដែល​បាន​មក​ពី​ការ​ Vote ​បោះឆ្នាត​ច្រើន​ជាង​គេ​ផង​ដែរ​។ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​លោក ​Saurav Singh Rawat ​មក​ពី​ប្រទេស​ឥណ្ឌា ​លេខ​២​ ប្រទេស​ថៃ, លេខ​៣ ​ប្រទេស​មីយ៉ាន់ម៉ា ​និង​លេខ​៤ ​ប្រទេស​ហ្វីលីពីន។

សូមរំលឹកថា កម្មវិធី Mister United Word ឆ្នាំ​២០១៩ នេះ ធ្វើ​ឡើង​នៅ​ក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី២៧ ខែ​ឧសភា។ មាន​ប្រទេស​ជា​ច្រើន​ចូល​រួម​ប្រកួត ដូច​ជា ថៃ ស្រីលង្កា កម្ពុជា វៀតណាម ហ្វីលីពីន ឡាវ រុស្ស៊ី អ៊ុយក្រែន ឥណ្ឌា លីបង់ មីយ៉ាន់ម៉ា ហ្សកដានី តៃវ៉ាន់ បែលហ្សិក និង​អាមេរិក​ជា​ដើម។ បេក្ខភាព​តំណាង​កម្ពុជា គឺ​លោក អ៊ិត សុធា ដែល​មាន​អាយុ ២៥​ឆ្នាំ កម្ពស់ ១,៧៤​សង់ទីម៉ែត្រ និង​ទម្ងន់ ៨២​គីឡូក្រាម។ ក្នុងការចូលរួមនោះផងដែរ លោល អ៊ិត សុធា ត្រូវបាន ម្ចាស់គ្លីនិកធ្មេញវីលៀម ដែលមានឈ្មោះថា មន្ទីរបន្ទប់ពិគ្រោះព្យាបាលជំងឺមាត់ធ្មេញ វីលៀម ជាអ្នករៀបចំ នូវឈុតបុរាណរបស់ខ្មែរក្នុងពិធី ដើម្បីបង្ហាញដល់បរទេស នូវសម្លៀកបំពាក់ដ៏អស្ចារ្យរបស់ខ្មែរទៅបរទេសអោយបានស្គាល់ពីកម្ពុជា៕ ​