ប្រុស​ស្រី​៤​នាក់​សំងំ​ជក់​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

842
ចែករម្លែក
  • 2
    Shares

​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ុស្ដិ៍​បឹង​ធំ ក្រោម​បញ្ជា​លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ខណៈដែល​ប្រមូល​ផ្តុំគ្នា​ផឹកស៊ី និង​ប្រើប្រាស់​គ្រឿងញៀន ឆែកឆេរ​ឃើញ​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​តូច កាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងព្រៃ​រមាស​២ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ទោះជា​យ៉ាងណាក្តី ស្ត្រី​២​នាក់ មិនទាន់​ដឹងថា​ជាប់​ពាក់ព័ន្ធ ទៅនឹង​គ្រឿងញៀន​ដែរ​ឬ​យ៉ាងណា សមត្ថកិច្ច ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​រងចាំ​ធ្វើតេស្ត​ទឹកនោម ដើម្បី​រកសារ​ធាតុ​ញៀន​ជាមុនសិន រួច​បន្ត​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៤ ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន កសាង​សំណុំរឿង​បន្តទៅ តាម​នីតិវិធី ៕​ ​ដោយ​: ចាន់តូ​

ប្រុសស្រី៤នាក់សំងំជក់គ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយៈចាន់តូភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្ដិ៍បឹងធំ ក្រោមបញ្ជាលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ខណៈដែលប្រមូលផ្តុំគ្នាផឹកសុី និងប្រើប្រាស់គ្រឿងញៀន ឆែកឆេរឃើញថ្នាំញៀនចំនួន៦កញ្ចប់តូច កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងព្រៃរមាស២ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ទោះជាយ៉ាងណាក្តី ស្រ្តី២នាក់ មិនទាន់ដឹងថាជាប់ពាក់ព័ន្ធ ទៅនឹងគ្រឿងញៀនដែរឬយ៉ាងណា សមត្ថកិច្ច ឃាត់ខ្លួនជាបណ្តោះអាសន្នរងចាំធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀនជាមុនសិន រួចបន្តបញ្ជូនខ្លួនជនសង្ស័យទាំង៤ ទៅផ្នែកជំនាញអធិការដ្ឋាន កសាងសំណុំរឿងបន្តទៅតាមនីតិវិធី ៕

Posted by Rasmei Kampuchea Daily on Wednesday, April 18, 2018