ប្រុស​ស្រី​៧​នាក់​ត្រូវ​ចាប់ខ្លួន នៅ​មណ្ឌលគិរី ករណី​ជក់​និង​ចែកចាយ​ថ្នាំញៀន​

1649
ចែករម្លែក

មណ្ឌលគិរី : ប្រុស​ស្រី​ចំនួន​០៧​នាក់ បា​រង​នូវ​ការចាប់ខ្លួន​ពី​សមត្ថកិច្ច​គ្រា​ដែល ប្រមូលផ្តុំ​គ្នា​ជក់ និង​ចែកចាយ​គ្រឿងញៀន​ហាមឃាត់​នៅ​ចំណុច​ឡ៉ា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា កាលពី​វេលាយប់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧ ក្រោម​ប្រតិបត្តិការ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា និង​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​ការអង្កេត​និង​ឈានដល់​ការចាប់ខ្លួន​នេះ គឺធ្វើឡើង​ក្នុង​ទី​តាំងពី​កន្លែង​ក្នុងភូមិ​សាស្ត្រ​ខាងលើ ដែល​ដើមទង​ដំបូង​នៃ​ការចាប់ខ្លួន​ជនសង្ស័យ​នោះ ក៏​ដោយសារតែ​មានការ​សារភាព ពី​ជនសង្ស័យ​ម្នាក់ ហើយ​សមត្ថកិច្ច​បាន​ឆ្មក់​ចូលចាប់​ទាំងអស់​តែម្តង​។

​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា លោក ស៊ុន ប៊ុនធឿន បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​របស់​យើង​បាន​ឃាត់ខ្លួន​ប្រុស​ស្រី​ចំនួន​០៧​នាក់ មាន​អាយុ​ចន្លោះ​ពី​១៦​ទៅ​៣០​ឆ្នាំ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​០២​នាក់ ហើយ​អ្នក​ទាំង​០៧​គឺ​កំពុង​រស់នៅក្នុង​មូលដ្ឋាន​លោក​គ្រប់គ្រង និង​បាន​ដកហូត​នូវ​ថ្នាំញៀន​ប្រភេទ អាយ ស៊ី អ៊ី (​ម៉ា​ទឹកកក​)​ចំនួន​០៣​កញ្ចប់​។

​លោក​អធិការ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១០​សីហា​នេះ សមត្ថកិច្ច​កំពុង​បន្ត​ការសួរនាំ ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន​មេក្លោង ដែល​បានផ្តល់​គ្រឿងញៀន​ឲ្យ​ពួកគេ​ប្រព្រឹត្ត​នូវ​ទង្វើ​ខុសច្បាប់​ខាងលើ​។ ព័​ត៌​ដែល​ទទួលបាន​នៅ​ម៉ោង​ប្រមាណ​ជា​០១​ថ្ងៃ​ដដែល កម្លាំង​អធិការនគរបាល​ស្រុក បាន​បន្ត​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត រួម​និង​ថ្នាំញៀន​ចំនួន​០៧​កញ្ចប់​បន្ថែមទៀត តែ​សមត្ថកិច្ច​មិនទាន់​ប្រាប់​អត្តសញ្ញាណ​នៅឡើយ​។​

​ផ្អែកលើ​ប្រសាសន៍ លោក​អធិការ​ស្រុក​នៅ​ថ្ងៃ​ដដែល​នេះ ជនសង្ស័យ​អាច​និង​ត្រូវ​ប​ញ្ជួ​ន​តែមួយ​ចំនួន​នោះទេ ត្បិត​អ្នក​មួយចំនួនទៀត​អាច និង​ត្រូវ​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា​តែ​ប៉ុ​ណ្ណោ្ហ​។ ​ថ្នាំញៀន ត្រូវបាន​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ចាត់ទុកថា ជា​បទឧក្រិដ្ឋ​មួយ ហើយ​ប្រទេស​ទាំងនោះ កំពុង​ធ្វើ​យុទ្ធនាការ​លុបបំបាត់ ខណៈដែល​កម្ពុជា​កំពុងមាន​អ្នកញៀន​ថ្នាំ​ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់ នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា​លើកឡើង​៕L ដោយ​: សាត​ចាន់​បុត្រ​