ប្រូតេអ៊ីន​ក្នុង​ទឹកនោម​ខ្ពស់​មែន​ទេ​?

195
ចែករម្លែក

ទឹកនោម​មាន​ផ្ទុក​ប្រូតេអ៊ីន​តិចតួច គឺ​គ្មានអ្វី​គួរឱ្យ​បារម្ភ​ឡើយ​។ ទោះជា​យ៉ាងណា​ស្ថានភាព នឹង​ខុសគ្នា​ប្រសិនបើ​ទឹកនោម​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ពិសេស​អស់​រយៈពេល​យូរ​មកហើយ ក៏​ព្រោះ​វា​អាចជា​ជំងឺ​ទឹកនោមប្រៃ​។ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ងាយ​ប្រឈមមុខ​នឹង​បញ្ហា ប្រូតេអ៊ីន​ច្រើនពេក​ក្នុង​ទឹកនោម​បំផុត​។ ជាធម្មតា​ជំងឺ​ទឹកនោមប្រៃ ឬ​ជាតិ​ប្រូតេអ៊ីន​ក្នុង ទឹកនោម​ខ្ពស់ គឺ​ចង្អុលបង្ហាញ​ឱ្យដឹងពី​បញ្ហា​នៃ​តម្រងនោម​។

១. កាត់បន្ថយ​ការទទួល​ទាន​ជាតិ​សូ​ដ្យូ​ម ឬ​ជាតិ​ប្រៃ​
អ្នក​ដែលមាន​ជំងឺលើសឈាម​នឹង​ទទួលទាន​បាន​អត្ថប្រយោជន៍​ពិសេស​បំផុត​ពី​ការកាត់បន្ថយ​ជាតិ​សូ​ដ្យូ​ម ឬ​អាហារ​ប្រៃ​ពី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ហើយ​ការទប់ ស្កាត់​សម្ពាធ​ឈាម​មិន ឱ្យ​ឡើង​ខ្ពស់ គឺ​ជួយ​តម្រងនោម​ពី​បន្ទុក​ច្រើន​ហួស​ជៀសផុត​ការបំផ្លាញ ឬ​ខូចខាត​។ ដូច្នេះ ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមប្រៃ ឬ​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​ខ្ពស់ ចូរ​កម្រិត​ការទទួល​ទាន ជាតិ​ប្រៃ ឬ​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម​។​

២. ព្យាយាម​ទទួលទាន​ត្រី​
​ទម្លាប់​នៃ​ការទទួល​ទាន​ត្រី គឺ​ប្រសើរ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមប្រៃ​។​នោះ​ក៏​ព្រោះតែ​ត្រីភាគ ច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ល្អៗ រួមទាំង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣​។ អាស៊ីត ខ្លាញ់​សុខភាព​ល្អ គឺ​ចាំបាច់​ណាស់​សម្រាប់​តម្រង​នោម​។ ខ្លាញ់​ល្អ​ក៏​ជួយ​គ្រប់គ្រង​ការ​រលាក​និង បង្កើន​សុខភាព​បេះដូង​កាត់បន្ថយ​បរិមាណ​នៃ​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​ផងដែរ​។​

៣. កាត់បន្ថយ​ការទទួល​ទាន​ប្រូតេអ៊ីន
អ្នក​ដែលមាន​បញ្ហា​ប្រូតេអ៊ីន​ខ្ពស់​ក្នុង​ទឹកនោម​ចាំបាច់​ត្រូវ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​។ ទោះជា​យ៉ាងណា​មិនមែន​មានន័យថា អ្នក​ត្រូវ​ឈប់ ទទួលទាន​អាហារ​ប្រូតេអ៊ីន​តែម្ដង​ឡើយ​។ គ្រាន់តែ​ទទួលទាន​ប្រូតេអ៊ីន​សុខភាព​ល្អ​ដែលមាន ប្រភពពី​ត្រី និង​សាច់​គ្មាន​ខ្លាញ់​ទើប​ប្រសើរ​។​

៤. ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​
​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ គឺជា​វិធី​ដ៏​ងាយ​និង​សាមញ្ញ​បំផុត​មួយ​ដើម្បី​បន្ថយ​បរិមាណនៃ​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​។ លំ​ហាត់ប្រាណ​ក៏​ប្រសើរ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល ទប់ស្កាត់​ជំងឺ​ជាច្រើន​ផងដែរ​។​

៥. រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​
​ការទទួល​ទាន​ទឹក​គ្រប់គ្រាន់ គឺ​ប្រសើរ​ណាស់​សម្រាប់​រាល់​ដំណើរការ​មុខងារ​នៃ​សរីរាង្គ ក្នុង​រាងកាយរួមទាំង​តម្រងនោម​។ ជាតិ​ទឹក​ក៏​ជួយ​កម្ចាត់​ជាតិពុល​នៅក្នុង​ឈាម​ដែល​ទប់ស្កាត់ តម្រងនោម​ពី​បន្ទុក​ធ្ងន់​ហួស​និង​ការខូចខាត​ផងដែរ​។ ទោះជា​យ៉ាងណា​ដើម្បី​ជាការ​ប្រសើរ អ្នក​ក៏​គួរ​កម្រិត​នៃ​ការទទួល​ទាន​គ្រឿង​ស្រវឹង​និង​ភេសជ្ជៈ​ផ្អែម​ផង​៕ ដោយៈ health.com.kh