ប្រើពេល​ច្រើន​ឆ្នាំ​ពុះ​បំបែក​ដុំថ្ម​ក្រហម​ដ៏​អាថ៌កំបាំង​នឹកស្មានថា​មាន​មាស​តាម​ពិតជា អាចម៍ផ្កាយ​រាប់ពាន់​លាន​ឆ្នាំ​

306
ចែករម្លែក

​អ្នកប្រមាញ់​រ៉ែ​មាស​ម្នាក់​ដែល​បាន​ចំណាយពេល​បី​ឆ្នាំ​ព្យាយាម​ពុះ​បំបែក​ដុំថ្ម​សម្បុរ​ក្រហម​ដ៏​អា​ថ៍កំ​បាំង​មួយ​ដែល​គាត់​ប្រទះឃើញ​នៅក្នុង​ដី​ក្បែរ​ផ្ទះ​របស់គាត់​ភ្ញាក់ផ្អើល​យ៉ាង ខ្លាំង នៅពេល​ភូ​គ​ព្ភ​វិទូ​បាន​ប្រាប់​គាត់​ថា​តាមពិត​វា​ជា​អាចម៍ផ្កាយ​មាន​អាយុកាល​រហូត ដល់​ទៅ ៤,៦ ពាន់​លាន​ឆ្នាំ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
​ ​
​លោក ដេវីដ ហូល (David Hole) ដែល​មកពី​រដ្ឋ​វី​ក​តូ​រី​យ៉ា (Victoria) ប្រទេស​អូស្ត្រាលី បាន​ប្រើ​ដែកស្វាន​រណារកាត់​ថ្ម និង​សូម្បី​ញញួរ​ដើម្បី​ពុះ​បំបែក​វា​ដោយ​គិតថា​ប្រាកដជា មាន​រ៉ែ​មាស​នៅ​ខាងក្នុង​។
​ ​
​ប៉ុន្តែ​នៅពេល​គាត់​បំបែក​វា​មិនបាន​គាត់​ក៏​យក​វា​ទៅ​សួរ​អ្នកវិទ្យាសាស្ត្រ​នៅ​សារមន្ទីរ​ក្រុង មែ​ល​ប៊​ន (Melbourne Museum) ដែល​បាន​ប្រាប់​គាត់​ថា ដុំថ្ម​នេះ​មហា​សែន​កម្រ​ជាង លោហៈ​មានតម្លៃ​ទាំងពួង​ដូច​មេឃ​ដី​។
​ ​
​សូមបញ្ជាក់ថា លោក ដេវីដ ហូល បាន​ប្រទះឃើញ​អាចម៍ផ្កាយ​នេះ​នៅ​ខាងក្រៅ​ក្រុង ម៉ា​រី​បូ​រ៉ូ​ហ្វ (Maryborough) ចម្ងាយ​ប្រមាណ ១៦០ គីឡូម៉ែត្រ​ពី​ក្រុង​មែ​ល​ប៊​ន​កាលពី​ឆ្នាំ ២០១៥​។

​ហើយ​អ្នកវិទ្យាសាស្ត្រ​បាន​ប្រើ​រណារកាត់​ពេជ្រ ទើប​អាច​ពុះ​បំបែក​ដុំថ្ម​នេះ​បាន​៕ ប្រែ​សម្រួលៈ​ខុម​