ខាងក្រោមនេះ យើងខ្ញុំនឹង បង្ហាញអ្នកពីវិធីប្រើចេកមកធ្វើជាម៉ាស បិទមុខ ។ តើមានវិធីធ្វើបែបណាខ្លះទៅ?
ក្រោយពេលដែលអ្នកប្រើម៉ាសចេករួច អ្នកនឹងឃើញស្បែកអ្នកប្រែជាខុសពី ធម្មតា ដោយស្បែក អ្នកប្រែជាម៉ត់ រលោង ព្រោះតែសារធាតុទាំងឡាយ ដែលមានក្នុងនោះ ព្រមទាំងវីតាមីន ផងដែរ ។ ជាពិសេស ស្បែកអ្នកនឹងប្រែ ជាស ព្រមទាំងអាចជួយបំបាត់ស្នាម ជ្រួញទៀតផង ។ ដូចនេះ អ្នកអាចសាក ល្បងប្រើរូបមន្តមួយនេះបាន ។ អ្នកអាច យកចេកចំនួនមួយផ្លែ ដោយបក សម្បកចេញរួចកិនឱ្យម៉ត់ ។ បន្ទាប់មក អ្នកអាចយកមកលាបលើមុខអ្នកបាន ដោយទុកចំនួន ១៥នាទីទើបលាងចេញ ។ នៅពេលដែលអ្នកប្រើម៉ាស ចេកនេះ អ្នកមិនគួរទុកយូរពេកឡើយ ព្រោះចេកអាចខ្មៅបានក្រោយពេល ដែលបករួច ។ ចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្ម គួរតែប្រយ័ត្នក្នុង ការប្រើ ដោយគួរតែពិគ្រោះជាមួយនឹង គ្រូពេទ្យជាមុនសិន ៕ ដោយ: health.com.kh