ប្រើ​ដំបង​ឫស្សី​វាយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ដោយ​សុវត្ថិភាព​

737
ចែករម្លែក

ដោយ : គ្រញូង​/​បាត់ដំបង : ​ជនសង្ស័យ​មិន​ស្គាល់​អត្ត​​សញ្ញាណ​បាន​ប្រើ​ដំបង​ឬ​ស្សី​វាយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ពី​យុវជន​ម្នាក់​បានសម្រេច​ហើយ​​ជិះ​រត់គេចខ្លួន​បាត់​មិន​រំខាន​សមត្ថកិច្ច​ឡើយ​។​​ហេតុការណ៍​វាយ​ប្លន់​យក​ម៉ូតូ​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៣​ ខែកក្កដា ​ឆ្នាំ​២០១៨ ​នៅ​ចំណុច​បឹង​ស្នោ​ស្ថិតក្នុង​ភូមិ​សំរោង​តា​កុក​ឃុំ​​សំរោង​ក្នុងស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។​

លោក​ឡុង យោធា​វី​រៈ ​អធិការនគរបាល​ស្រុក​ឯក​ភ្នំ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​ថៃ ធៀង​​ភេទ​ប្រុស ​អាយុ២២​ឆ្នាំ ​រស់នៅ​ភូមិ​សម្តេច​ ឃុំ​តា​​ប៉ុន ​ស្រុក​សង្កែ ​របួស​រយះ​សៀតផ្កា​ខាងស្តាំ​និង​រលាត់ស្បែក​ស្មា​ទាំងសងខាង​។ ចំណែក​ម៉ូតូ​ដែល​បាត់​បង់​ម៉ាក​ហុងដាឌ្រីម ​ស៊េរី​២០១៤ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​បាត់ដំបង​1S0318 កុំព្យូទ័រ​មួយគ្រឿង​ម៉ាក​ASUS​ពណ៌​ខ្មៅ ទូរស័ព្ទដៃ​ម៉ាក​Iphone5S​ពណ៌​ខ្មៅ​លាយ​ប្រផេះ​និង​សម្ភា​រះ​មួយចំនួនទៀត​។​

ជនរងគ្រោះ​បានរៀបរាប់ប្រាប់សមត្ថកិច្ច​ថា ​មុនពេល​កើតហេតុ​ខ្លួន​បាន​ឌុប​សង្សារ​ទៅ​​អង្គុយលេង​នៅ​ចំណុច​ខាងលើ​ដោយ​បែរខ្នង​។​​ ពេលនោះ​ស្រាប់​តែមាន​ជនសង្ស័យ​មិនដឹង​មាន​គ្នា​ប៉ុន្មាន​នាក់​មិន​ស្គាល់មុខ​ បាន​យក​ដំបង​ឬ​ស្សី​វាយ​មកលើ​ខ្លួន​ត្រូវចំ​សៀតផ្កា​ខាង​​ស្តាំ ​និង​ត្រូវ​ស្មា​ទាំងសងខាង​ហើយ​ខ្លូន​សន្លប់​មិនដឹង​ខ្លួន​ពេល​ភ្ញាក់ឡើង​នៅក្នុង​មន្ទីរពេទ្យ​តែម្តង​។​

បច្ចុប្បន្ន​កម្លាំង​នគរបាល​និង​អាវុធហត្ថ​ស្រុក​ឯក​ភ្នំ​កំពុង​ដុតដៃ​ជើង​ស្រាវជ្រាវ​រក​ជន​សង្ស័យ​និង​ម៉ូតូ ​ដើម្បី​យកមក​ផ្តន្ទាទោស​តាម​​ច្បាប់​៕B