ប្រើ​ឡាន​រាល់ថ្ងៃ តិច​មិនដឹង​ផ្នែក​សំខាន់​ៗទាំង ២០ លើ​​រថយន្តទៅ! (ភាគ ១)

3373
ចែករម្លែក
  • 123
    Shares

ការ បើកបរ គឺ ជា បទពិសោធន៍ ដ៏ រំភើប មួយ សម្រាប់ អ្នក រាល់ គ្នា ដែល ទើប តែ នឹង ចាប់ កាន់ ដៃ ចង្កូត ជា លើក ដំបូង។ ប៉ុន្តែ ក្រៅ ពី ការ ចេះ បញ្ចូល លេខ និង ជាន់ ហ៊្គែរ នោះ អ្នក បើកបរ គួរ តែ ស្គាល់ នូវ ផ្នែក សំខាន់ ៗ និង ឧបករណ៍ មួយ ចំនួន របស់ រថយន្ត ដែល មិន ត្រឹម តែ អាច ជួយ អ្នក ស្វែង យល់ ពី គ្រឿង បង្គំ ទូទៅ នៃ រថយន្ត ទេ តែ ថែម ទាំង អាច ឲ្យ អ្នក ចេះ ជួសជុល ទៀត ពេល ចាំ បាច់។

នៅ ក្នុង ថ្ងៃ នេះ Sabay សូម បង្ហាញ អ្នក រាល់ គ្នា ស្គាល់ ផ្នែក សំខាន់ ៗ និង ឧបករណ៍ មួយ ចំនួន របស់ រថយន្ត ចំនួន ៥ ដូច ខាង ក្រោម៖

១. អាគុយ ឡាន (Battery)

អាគុយ ឡាន នេះ សំដៅ លើ អាគុយ ដែល នៅ ខាង មុខ សម្រាប់ បញ្ឆេះ និង ផ្ដល់ ភ្លើង ដល់ អំពូល ជា ដើម មិន មែន អាគុយ សម្រាប់ អូស រថយន្ត ទៅ មុខ ដែល ភាគ ច្រើន នៅ ផ្នែក ខាង ក្រោយ នៃ រថយន្ត Hybrid ឬ ក៏ EV ឡើយ។ អាគុយ ឡាន នេះ មាន ២ ជម្រើស សម្រាប់ អ្នក ប្រើប្រាស់ គឺ អាគុយ សើម ដែល ត្រូវ ការ ការ ថែម ទឹក អាស៊ីដ ជា ប្រចាំ និង អាគុយ ស្ងួត ដែល មិន ត្រូវ ការ ថែម ទឹក អាស៊ីដ ឡើយ។ អ្នក ប្រើប្រាស់ គួរ ស្វែង យល់ និង ជ្រើសរើស ប្រភេទ អាគុយ តាម ចំណង់ ចំណូល ចិត្ត ដោយ ត្រូវ ចង ចាំ ថា អាគុយ ស្ងួត មិន ត្រូវ ការ ការ ថែទាំ ចាំ បន្ថែម អាស៊ីដ ឡើយ តែ វា មាន តម្លៃ ថ្លៃ ផ្ទុយ នឹង អាគុយ សើម ដែល មាន តម្លៃ ថោក តែ ត្រូវ ការ ការ ថែទាំ ជា ប្រចាំ។ ម៉្យាង ទៀត ការ ភ្លេច បិទ ភ្លើង ក្នុងរថយន្ត ក៏ អាច បំផ្លាញ ដល់ អាយុ កាល របស់ រថយន្ត ផង ដែរ។

២. ហ្រ្វាំង (Brake)

ហ្រ្វាំង ឡាន មាន ២ ប្រភេទ គឺ ហ្រ្វាំង ដៃ ដែល អ្នក អាច ដាក់ បាន ដោយ ការ ទាញ វា នៅ ពេល ឈប់ ស្ងៀម និង ហ្វ្រាំង ជើង ដែល អ្នក ត្រូវ ប្រើប្រាស់ ភ្លាម ៗ ដើម្បី បន្ថយ ល្បឿន ឬ ចង់ ឈប់ រថយន្ត។ ហ្រ្វាំង ឡាន ទាំង ២ នេះ ធ្វើ ការ ដាច់ ដោយ ឡែក ពី គ្នា។ ហ្រ្វាំង ឡាន ដំណើរការ ដោយ ប្រព័ន្ធ Hydraulic ដែល ប្រើ ប្រេង ហ្រ្វាំង ជា ជំនួយ ក្នុង ការ ចាប់ ហ្រ្វាំង ម្ដងៗ ។ ដូច្នេះ ការ មើល ថែទាំ ហ្រ្វាំង ដោយ ថែម ប្រេង ឬ ប្ដូរ ស្បែក ហ្រ្វាំង អាច ជួយ ជីវិត អ្នក បាន និង ជួយ ឲ្យ រថយន្ត អ្នក ដំណើរ ការ បាន យ៉ាង ប្រក្រតី។

៣. ប៉ុងរថយន្ត (Axle)

ប៉ុងរថយន្ត ជា ដែក ២ដើម វែង សម្រាប់ ភ្ជាប់ កង់ មុខ ទាំង២ និង កង់ ក្រោយ ទាំង ២។ ជា ធម្មតា របា ដែក ២ដើម នេះ រឹង មាំ មិន ងាយ នឹង ខូច ខាត ឡើយ។ អ្វី ដែល ជា បញ្ហា ចោទ នោះ គឺ បញ្ហា ច្រែះ ចាប់។ ម៉្យាង ទៀត ការ ដឹក លើស ទម្ងន់ ខ្លាំង ក៏ អាច ធ្វើ ឲ្យ ប៉ុង ខូច ទ្រង់ទ្រាយ ដែរ ឬ បាក់ ខូច មិន អាច ជិះ ទៅ មុខ តែ ម្ដង។

៤. ប៊ិច ប្រេង (Fuel Injector)

ប៊ិច ប្រេង ជា វត្ថុ តូច មួយ ដែល បញ្ជូន សាំង ពី ធុង សាំង ទៅ កាន់ ម៉ាស៊ីន ខាង ក្នុង។ ការ ស៊ី ប្រេង ឬ មិន ស៊ី ប្រេង របស់ រថយន្ត គឺ អាស្រ័យ លើ ប៊ិច ប្រេង នេះ ហើយ។ បើ អ្នក ឧស្សាហ៍ ធ្វើ ការ លាង សម្អាត ប៊ិច ប្រេង នោះ រថយន្ត លោក អ្នក នឹង ស៊ី ប្រេង នៅ កម្រិត ស្តង់ដារ របស់ វា ហើយ ក៏ ជួយ បង្កើន អាយុ កាល ម៉ាស៊ីន ឡាន ផង ដែរ។

៥. ពីស្តុង (Piston)

ជា ធម្មតា រថយន្ត មួយ មាន ពីស្តុង ៤ ឬក៏ ៦ ឡើង ទៅ។ ពីស្តុង នេះ ជា វត្ថុ ដែល យោង ស៊ីឡាំង ចុះ ឡើង នៅ ក្នុង ម៉ាស៊ីន ដើម្បី ឲ្យ រថយន្ត មាន ដំណើរ ការ ទៅ មុខ។ នៅ ពេល ដែល ពីស្តុង វិល បាន កាន់ តែ លឿន ល្បឿន រង្វិល ជុំ ក្នុង មួយ នាទី (RPM) ក៏ កើន ឡើង ដែរ។ ដូច្នេះ ហើយ បើពីស្តុង ដំណើរការ ល្អ នោះ រថយន្ត ក៏ នឹង ស៊ី ប្រេង តិច ជាង មុន ដែរ។

នៅ មាន ផ្នែក សំខាន់ ៗ និង ឧបករណ៍ រថយន្ត ១៥ ទៀត ដែល Sabay នឹង នាំ មក ជូន លោក អ្នក នៅ ពេល ក្រោយ។ អីចឹងហើយ សូម តាម ដាន ជាមួយ Sabay ទាំង អស់ គ្នា។

ប្រភព៖ drivinglife ប្រែ សម្រួល៖ ផាត សុវត្ថិ/SN