ប្រើ​អាស្ពីរីន​រាល់ថ្ងៃ អាច​បង្ការ​ជំងឺ​បាត់​ការចងចាំ​

987
ចែករម្លែក

Alzheimer ជំងឺ​បាត់​ការចងចាំ​ទូទៅ​បំផុត​។ វា​ជា​មូលហេតុ​បង្ក​ការស្លាប់​លឿន ជួរមុខ​។ នៅ​ប្រទេស​ជាច្រើន ពុំទាន់​មាន​ថ្នាំ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព​…​។​តាមពិតទៅ​អាច​បង្ការ​បាន​ដោយ​ឱសថ​ដ៏​ថោក និង​ត្រូវបាន​ស្គាល់​តាំងពី​យូរយារ​មកហើយ​៖ អាស្ពីរីន ។​

​អាស្ពីរីន​ពុំ​ត្រឹមតែ​អាច​បន្ថយ​ហានិភ័យ​កើត​ជំងឺ Alzheimer នៅតែ​អា​ពន្យឺត​ដំណើការ​ថមថយ​ការចងចាំ​នៅ​អ្នក​បានកើត​ជំងឺ​នេះ​, តាម​ការស្រាវជ្រាវ​ទើប​ប្រកាស​លើ​ទស្សនា​វ​ដ្តី The Journal of Neuroscinece ។​

​រូប​ឱសថ​ដ៏​ថោក និង​មាន​លក្ខណៈ​ទូទៅ​បំផុត គឺ​អាស្ពីរីន​ចៃដន្យ​ត្រូវបាន​រកឃើញ​បន្ថែម​ប្រសិទ្ធភាព​បង្ការ​ជំងឺ​បាត់​ការចងចាំ​

Alzheimer កើតឡើង​ដោយសារ​ការប្រមូលផ្តុំ​សារធាតុពុល beta amyloid គួបផ្សំ​នឹង​ជំងឺសរសៃប្រសាទ​មាន​ប្រភពពី​ប្រូតេអ៊ីន tau ក្នុង​កោសិកា ។​

​ក្នុងការ​ពិសោធន៍​លើ​កណ្តុរ​, ការប្រើប្រាស់​អាស្ពីរីន​ក្នុង​កម្រិត​តូច​មួយ​រាល់ថ្ងៃ បាន​ជួយ​បង្កើន​ការបញ្ចេញ​សារ​ជាតិគីមី​មានឈ្មោះ PPARA, បន្ទាប់មក​បំប្លែង​ជា​ប្រូតេអ៊ីន TFEB ជា​ប្រូតេអ៊ីន​មួយ​នាំ​ដល់​ប្រតិកម្ម​គីមី​ហៅថា «​រំញោច​ជីវសាស្ត្រ lysosome» អាច​សំអាត beta myloid ចេញពី​ខួរក្បាល ។​

​បណ្ឌិត Kalipada Pahan អ្នកដឹកនាំ​ការស្រាវជ្រាវ​ឲ្យ​ដឹងថា នឹង​បន្ត​ការពិសោធន៍​លើ​មនុស្ស ។ ប្រសិន​វា​បន្ត​ជោគជ័យ​នេះ នឹង​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ Alzheimer ។​

​បច្ចុប្បន្ន អ្នកមាន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ជាច្រើន ក៏​ត្រូវបាន​វេជ្ជបណ្ឌិត​ឲ្យ​ប្រើប្រាស់​អាស្ពីរីន​កម្រិត​ទាប​, ធម្មតា​គឺ​១​គ្រាប់​១​ថ្ងៃ ព្រោះ​វា​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ដុំ​កំណក​ឈាម ។​

​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាច្រើន បាន​បញ្ជាក់ថា អាស្ពីរីន​នៅ​អាច​ជំនួយ​ព្យាបាល​ជំងឺ​អសមត្ថភាព​ផ្លូវភេទ និង​ជំងឺមហារីក​មួយចំនួន ៕ ប្រែ​សម្រួល​: រតនៈ​