ប្រៀប, ​ព្រៀប, ព្រាប, ព្រាន, ​ប្រៀន, ​ព្រៀងលាន, ​ព្រម, ​ព្រ័ត្រ, ព្រាត់, ​ព្រះ, តំណាល, ដំណាល, ​ដំណាក់, ​តំណ, ​តំណក់, ​ដំណក់,

252

ប្រៀប ( កិ​. ) ធៀប​, ប្រដូច ។ ប្រៀបធៀប ធៀប​ប្រដូច​, ប្រដូច​ដោយ ធៀប​គ្នា ។ ប្រៀបផ្ទឹម ផ្ទឹម​ប្រដូច​គ្នា ។ ប្រៀបប្រាយ ដែល​ផ្សែផ្សំ​ប្រដូច​គ្នា​៖ និយាយ​ប្រៀបប្រាយ​,​សម្តី​ប្រៀបប្រាយ ។ ពាក្យប្រៀប​ពាក្យប្រដូច ។ ចាញ់​ប្រៀប គេ ចាញ់​គេ​ដោយ​ការ​ប្រៀបផ្ទឹម គឺ​បើ ប្រៀបផ្ទឹម​នឹង​គេ​ឃើញថា អន់​ជាងគេ ដោយ​កលឧបាយ​ណាមួយ​, ចាញ់កល ឧបាយ​គេ ។ មានប្រៀប​លើ​គេ មានតម្លៃ លើ​គេ​ដោយ​ការ​ប្រៀបផ្ទឹម គឺ​បើ​ប្រៀប ផ្ទឹម​នឹង​គេ ឃើញថា គ្រាន់បើ​ជាងគេ ។
​ ​
​ព្រៀប ( គុ​. ឬ កិ​. វិ​. ) ដែល ពេញ​កំពុង​រកកល់​ហៀរ​៖ ពេញព្រៀប​, ទឹក​ជន់​ព្រៀប​ច្រាំង ។
​ ​
ព្រាប ( ន​. ) ឈ្មោះ​បក្សី​មួយ ប្រភេទ រូបរាង​ស្រដៀង​នឹង​លលក តែ សម្បុរ​ផ្សេងគ្នា​, មាន​ច្រើនបែប​, ច្រើន នៅ​អាស្រ័យ​នឹង​ដំបូលផ្ទះ ឬ​ដំបូល​កុដិ​, សាលា​, វិហារ​, ជាដើម​, ព្រាបយំ ហៅ ថា ព្រាបថ្ងូរ ព្រោះ​វា​យំ​ឮសូរ​ក្រអួន រន្ថាន់​ដូច​គេ​ថ្ងូរ ។
​ ​
ព្រាន ( ន​. ) ប្រមាញ់​, នេសាទ​៖ ព្រានម្រឹគ​, ព្រានបក្សី ឬ ព្រានសត្វស្លាប ។ ព្រានព្រៃ ពនេចរ ។ ព្រានសន្ទូច​ឬ​នេសាទ​សន្ទូច អ្នក​ចង សន្ទូច​ឬ​អ្នក​ស្ទូចត្រី ។ ព្រានសំណាញ់ ឬ នេសាទ​សំណាញ់ អ្នក​បង់សំណាញ់ ។
​ ​
​ប្រៀន ( កិ​. ) បង្រៀន ។ ប្រៀនប្រដៅ ស្តីប្រដៅ​ឱ្យ​ហាត់រៀន​, ប្រដៅ​ឱ្យបាន​បទ​, ស្តីប្រដៅ​ញឹកញយ​ឱ្យ ដឹង​កិច្ចការ​ឬ​វត្តប្រតិបត្តិ​ផ្សេងៗ (​ម​. ព​. ប្រិត ផង​) ។ ( ប​. ) ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ អៀន​ថា​អៀន បៀ​ន គឺ​អៀន​មូរមុខ​, ក្រ​អឹម ក្រ​អៀម ។
​ ​
​ព្រៀងលាន ( ន​. ) អ្នកដទៃ ឬ​អ្នក​ក​ន្ទៀ​ត ដែល​នៅ​ភូមិ​ជាមួយគ្នា រាប់អាន​គ្នា​ទុក​ស្មើ​ញាតិសន្តាន​៖ ញាតិ ព្រៀងលាន​, សន្តានព្រៀងលាន (​ហៅ ថា ញាតិ​ភូមិ​ផង ឬ ញាតិ​ភូមិ​ផង​របង ជាមួយ ក៏បាន​) ។
​ ​
​ព្រម ( កិ​. ) សុខចិត្ត​, អនុលោម តាម​, យល់​តាម​, មិន​ទទឹង​ទាស់​៖ ព្រម យក​, ព្រមទៅ​, ព្រមឱ្យ ។ ព្រមព្រៀង រួមចិត្ត​គំនិត​ជាមួយ​, ស្រុះស្រួល ជាមួយ ។ ( កិ​. វិ​. ឬ គុ​. ) ដែល​ស្មើគ្នា​, ទាន់​គ្នា​, ដំណាលគ្នា​, ជាមួយគ្នា​, គ្រប់ សព្វ​, គ្រប់គ្រាន់​៖ ចេញ​ព្រម​គ្នា​, មកដល់ ព្រម​គ្នា​, ចូលដេក​ព្រម​គ្នា​, ថា​ព្រមៗ​គ្នា​, ដើរ​បោះជំហាន​ព្រមៗ​គ្នា ។ គ្រប់​ព្រម​, ទាំង​ព្រម គ្រប់សព្វ​, ទាំងគ្រប់ ។ ព្រម ចូល ជួបជុំ​មូលគ្នា​, គ្រប់គ្រាន់ ។ ព្រម ទាំង មាន​ទាំង​, ថែមទាំង​៖ អាពុក​ព្រម ទាំង​កូន​ផង ។ ប្រកប​ព្រម​ដោយ បរិបូណ៌​ដោយ ។
​ ​
​ព្រ័ត្រ ព្រាត់ សំ​. ក្ល​., សំ​., បា​. ( ន​. ) (​វរ​ត្រា​, វ . ព​, ត្រា . ត្រ = ព្រ​ត្រ​, វរ​ត្តា​) ពួរ​ឬ​ខ្សែ​ត្រកួញ ធ្វើ​ដោយ​ស្បែក គោ​, ស្បែក​ក្របី ឬ​ស្បែក​ម្រឹគ​ណាមួយ ។ ព្រ័ត្រជ្រាម ព្រ័ត្រ​ដែល​ចង​ជ្រាម​នឹម ។ ព្រ័ត្រត្របែង ព្រ័ត្រ​ដែល​ត្របែងនឹម ។
​ ​
ព្រាត់ ( កិ​. ) បែក​ឃ្លាត​ចាក បុគ្គល​ជាទី​ស្រឡាញ់​, ឃ្លាត​បាត់​លែង បាន​ជួបគ្នា​ទៀត​៖ ព្រាត់កូន​, ព្រាត់មិត្រ​។ ព្រាត់ប្រាស ឬ ប្រាសព្រាត់ (​ម​. ព​. ប្រាស​) ។ ព្រាត់ព្រាក (​ម​. ព​. ព្រាក​) ។
​ ​
​ព្រះ បា​. សំ​. ( ន​. ) (​វរ ប្រើ​ជា គុ​. “​ប្រសើរ​, ខ្ពង់ខ្ពស់​, លើសលន់​, ជា ចម្បង​, ដែល​គួរ​ប្រាថ្នា​, គួរ​ចង់បាន​”, ប្រើ​ជា ន​. ក៏បាន “​ពរ​, ស្វាមី​, កូនប្រសា ប្រុស​, សេចក្តីប្រាថ្នា​…”) ពាក្យ​នេះ ខ្មែរ ប្រើ​ក្លា​យមក​ដោយ វ . ព + រ + ះ . ព្រះ​, សម្រាប់​ហៅ​ឋានន្តរ​មន្ត្រី​ស័ក្តិ​៦ ហ៊ូពាន់​ចុះ​បន្ទាប់ពី​ទី ឧកញ៉ា​មក​៖ មន្ត្រី ទី​ព្រះ ។ សម្រាប់​ប្រើ​នាំមុខ​នាម​នាម ឯទៀត​បាន​ច្រើនយ៉ាង​ជា​អនេក​៖ ព្រះ សម្មាសម្ពុទ្ធ​, ព្រះឥន្ទ្រ​, ព្រះព្រហ្ម​, ព្រះ មហាក្សត្រ​, ព្រះរាជា​, ព្រះករុណា ជា​ម្ចាស់ជីវិត​, ព្រះរាជបុត្រ​, ព្រះធម៌​, ព្រះសង្ឃ​, ព្រះអាទិត្យ​, ព្រះ​ចន្ទ​, ព្រះពាយ​, ព្រះបាទ ព្រះកេសា​, ព្រះ អរហន្ត ៘
​ ​
តំណាល ( កិ​. ) និយាយ បូរបាច់​, ប្រាប់​, ថ្លែង​, ពោល ពណ៌នា នូវ​រឿង​, ហេតុ​, ដំណើរ អ្វីមួយ ដែល កន្លង​ហួស​ទៅ​យូរហើយ​ឱ្យគេ​ស្តាប់​ ៖ ជីតា​ខ្ញុំ​បាន​តំណាល​ថា កាល​ជំនាន់​គាត់ ពី​ក្មេង ក្នុងប្រទេស​ខ្មែរ យើង ស្រូវ​៨០ ថាំង​រាយ​ថ្លៃ​មួយ​ណែន (១៦​រៀល​), ប៉ុន្តែ​កាល​ក្នុង​ជំនាន់​នោះ​ក្រ​ប្រាក់ ណាស់​, ខ្ញុំ​ចេះ​រឿងនេះ ដោយសារ ចាស់ៗ​តំណាល​ប្រាប់ ។ ( ន​. ) រឿង​ក្នុង សម័យបុរាណ​ព្រេងនាយ​, រឿង​ដែល គេ​បានដឹង​ដោយសារ​ចាស់ទុំ​និយាយ ប្រាប់តៗ​គ្នា​មក​, ច្រើន​ប្រើ​ផ្សំ​ជាមួយ នឹង​ពាក្យ រឿង មាន​ទំនង​ស្ទើរ​ជា គុ​. ៖ រឿងតំណាល រឿង​បរ​ម្ប​រា ។ (​ស​. ប្រើ ពាក្យ​នេះ​ជា តាំនាន អ​. ថ​. តាំនាន​, ខ្មែរ​ខ្លះ​ច្រឡំ ក៏​និយាយថា តំ​ណាន​) ។
​ ​
ដំណាល ( គុ​. ) ដែល​ស្មើ អាយុ​គ្នា​, ស្មើ​ឆ្នាំ​គ្នា​, ស្មើ​កាល​គ្នា​៖ អ្នក នឹង​ខ្ញុំ​កើត​ឆ្នាំ​ដំណាលគ្នា​, ចេញទៅ​ក្នុង ពេល​ដំណាលគ្នា ។ កិ​. វិ​. ព្រម​គ្នា​, ជាមួយគ្នា​៖ ទៅ​ដំណាលគ្នា​, មកដល់ ដំណាលគ្នា ។
​ ​
​ដំណាក់ ( ន​. ) ទី​ដែល​ដាក់​, ដែល​ឈប់​, ទី​សម្រាប់​ស្នាក់​, លំនៅ ក្សត្រ​៖ ខំ​ស្រូត​ឱ្យដល់​ដំណាក់​, ដំណាក់ រទេះភ្លើង​, ដំណាក់​ព្រះអង្គម្ចាស់ ៘
​ ​
​តំណ ( ន​. ) កន្លែង​ដែល​ត​, មុខ​ដែល​ត​ភ្ជាប់​គ្នា​, កាល​, គ្រា​, ជំនាន់​, ដែល​ត​គ្នា​ ៖ តំណខ្សែ​, តំណ​នៃ​វង្ស ត្រកូល​, ចម្រៀង​នេះ មាន​តំណ​ពី​រឿង មុន​មក ។
​ ​
​តំណក់ ( ន​. ) សភាវៈ​រាវ ដែលមាន​ចំនួន​តិច​ល្មមតែ​ស្រក់​ចុះ តក់ៗ​៖ ទឹក​មួយ​តំណក់​, តំណក់ភ្លៀង ។
​ ​
​ដំណក់ ( ន​. ) ការដក់​, ដំណើរ​ដែល​ដក់​នៅ​៖ ដំណក់ទឹក (​កុំ ច្រឡំ​នឹង​ពាក្យ​តំណក់ ម​. ព​. នេះ​ផង​) ។
​ ​
​ដំណាច់ ( ន​. ) ការ​ដាច់​, ដំណើរ​ដាច់​, អ្វីៗ​ដែល​ដាច់​៖ ដំណាច់ ឆ្នាំ​ចាស់​, ដំណាច់ខែ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ​ជួន ណាត​