ប្រេង​ឆៅ​ធ្លាប់​ទាប​បំផុត នៅពេល​ឈ្មួញ​ភ័យខ្លាច​វីរុស​

90
ចែករម្លែក

​ថ្លៃ​ប្រេង​បាន​ដាំ​ក្បាល​ចុះ​ដល់​កំរិត​ទាប​បំផុត​ធៀប​នឹង​តំលៃ​នានា​ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ ដោយ​ដាក់​វា​នៅលើ​ផ្លូវ​នៃ​ការធ្លាក់​ថ្លៃ​ប្រចាំ​សប្តាហ៍​ច្រើន​បំផុត​ក្នុង​​ពេល​៤​ឆ្នាំ​មកនេះ នៅពេល​ការឆ្លង​រាលដាល់​យ៉ាង​លឿន​នៃ​កូរ៉ូណា​វីរុស​បាន​បង្ក​ការភ័​យ​ខ្លាច​ថា​នឹង​បន្ថយ​តំរូវការ​ប្រេង​លើ​ពិភពលោក​។​

​ពួក​អ្នកវិនិយោគ​កាន់តែ​ព្រួយបារម្ភ​អំពី​ការផ្ទុះ​ជម្ងឺឆ្លង​ជា​សកល​មួយ​នៅពេល​វីរុស​នេះ​បាន​ឆ្លង​រាលដាល​ហួស​ប្រទេស​ចិន​ទៅ​ដល់​ប្រទេស​៤៦​ទៀត​។​

​ប្រេង​ឆៅ​Brent សំរាប់​លក់​ចេញ​នៅ​ខែ​ឧសភា ធ្លាក់ខុះ​១,៣៧​ដុល្លារ​មក​នៅត្រឹម​៥០,៣៦​ដុល្លារ​ក្នុង​១​បារ៉ែល​ដែលជា​កំរិត​ថ្លៃ​ទាប​បំផុត​ក្នុ​រយៈពេល​១៤​ខែ​មក​​នេះ​។​

​ចំណែក​ប្រេង​ឆៅ​West Texas Intermediate (WTI)​នៅ​អាម៉េរិក​ធ្លាក់ចុះ​១,៣៣​ដុល្លារ​មក​នៅត្រឹម​៤៥,៧៦​ដុល្លារ​ក្នង​មួយ​បារ៉ែល​។​

​សូមបញ្ជាក់​ថា ថ្លៃ​ប្រេង​ឆៅ​នៅ​អាម៉េរិក​បាន​ចុះ​អស់​១៤​ភាគរយ​ក្នុង​រយៈពេល​តែ​១​សប្តាហ៍ ជា​ចំនួន​ចុះ​ច្រើន​បំផុត​ប្រចាំ​សប្តាហ៍​ចាប់តាំងពី​ឆ្នាំ​២០១១​មក​។​ចំ​ណែ​​ក​ប្រេង Brent ចុះ​អស់​១៣​ភាគរយ​នៅ​សប្តាហ៍​នេះ​។​

​ស្ទេ​ហ្វេន អ៊ី​ន​ណេ​ស នាយក​ស្ថិតិ​ទីផ្សារ​នៅ​ក្រុមហ៊ុន​AxiCorp​បាន​និយាយថា​« ថ្លៃ​ប្រេង​ប្រែប្រួល​ទៅតាម​ព័ត៌មាន​ស្តីពី​ការផ្ទុះ​ជម្ងឺ​ជុំ​ទី​២»​។​

​ចំណែក ចេ​ហ្វ​ហ្វ្រេ ហាល​លី អ្នកវិភាគ​ទីផ្សារ​នៃ​ក្រុមហ៊ុន​OANDA​បាន​និយាយថា​«​កាលណា​ប្រេង​ឆៅ​Brent​ចុះក្រោម​៥០​ដុល្លារ វា​នឹង​ជា​សុបិន​អាក្រក់​សំរាប់​អង្គ​​ការនាំ​ចេញ​ប្រេង​OPEC ហើយ​អាច​នឹង​នាំអោយ​មាន​ប្រតិកម្ម​ពី​អង្គការ​នេះ​នៅ​ចុង​សប្តាហ៍ …»​។​

​ទីផ្សារ​ប្រេង​ឬំ​ពឹង​ថា​នឹង​មាន​ការកាត់បន្ថយ​ការផ្គត់ផ្គង់​ប្រេង​យ៉ាងច្រើន​ពី​OPEC​និង​សម្ពន្ធមិត្ត​រុស្ស៊ី​ដើម្បី​ជា​ការឆ្លើយតប​នឹង​ការផ្ទុះ​វីរុស​។​OPEC​ដែល​បច្ចុប្បន្ន​​បញ្ចុះ​ការផលិត​ប្រេង​១,២​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​នឹង​ជួបប្រជុំ​គ្នា​ជាមួយ​ដៃគូ​នៅ​ថ្ងៃ​៥-៦​មីនា​នៅ​ក្រុង​វី​យែន ហើយ​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​បន្ថែម​ទៀត​ទំនង​​ជា​នឹង​សំរេច​ឡើង​ក្នុង​អង្គប្រជុំ​៕​ប្រែ​សម្រួល​៖​វាសនា​

អា​រ៉ាប៊ីសាអូឌីត ត្រូវ​រំពឹងថា​នឹង​កាត់បន្ថយ​ការនាំ​ប្រេង​កន្លះ​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ទៅអោយ​ចិន​នៅ​ខែ​មីនា​ដោយសារ​តំរូវការ​ប្រេង​ឆៅ​យក​ទៅ​ចម្រាញ់​នៅ​​ចិន​ធ្លាក់ចុះ​