ប្រេសិត​លី​ប៊ី​ប្រចាំ​នៅ​អ​.​ស​.​ប​ពន្លះ​ការជ្រៀតជ្រែក​របស់​បរ​ទេស​និង​ការវាយប្រហារ​តាម​អាកាស​នៅ​លី​ប៊ី​

211
ចែករម្លែក

​ប្រេសិត​លី​ប៊ី​ប្រចាំ​នៅ​អ​.​ស​.​ប​បាន​ទទូច​សុំឱ្យ​តួអង្គ​បរទេស​គោរព​ការហាមឃាត់​លក់​អាវុធ​ឱ្យ​ប្រទេស​ដែល​ហែកហួរ​ដោយ​ជម្លោះ​នេះ ខណៈ​រូបលោក​និយាយថា ការវាយប្រហារ​ទៅលើ​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ទ្រី​ប៉ូ​លី​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​វិច្ឆិកា​អាច​ចាត់ទុកជា “​ឧក្រិដ្ឋកម្ម​សង្គ្រាម​”​។​

​លោក ហ្គាស​សាន សា​ឡេ​ម (Ghassan Salame) បាន​ចោទប្រកាន់​បណ្តា​ប្រទេស​ដែល​មិន​បញ្ចេញ​ឈ្មោះ​ជាច្រើន​ថា​បានធ្វើឱ្យ​អំពើហិង្សា​ក្នុង​លី​ប៊ី​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅក្នុង​សុន្ទរកថា​ដែលមាន​ពាក្យសម្តី​ធ្ងន់ធ្ងរ​ជាច្រើន​តាមរយៈ​លីង​វីដេអូ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​។​

​លោក​បាន​និយាយថា “​ភាគី​ខាងក្រៅ​” កំពុង​វាយប្រហារ​ដោយ​ដ្រូ​ន ដែល​បង្កើន​ចំនួន​ស្លាប់​និង​របួស​របស់​ជន​ស៊ីវិល ដោយ​បន្ថែមថា ការប្រើប្រាស់​ទាហាន​ស៊ីឈ្នួល​មានបទពិសោធន៍​កាន់តែ​ច្រើនឡើងៗ កំពុង​ធ្វើឱ្យ​ជម្លោះ​កាន់តែ​ផ្ទុះ​ខ្លាំង​។​

​ដោយ​ព្រមាន​អំពី​ការប្រណាំង​ប្រជែង​នឹង​ពេលវេលា​ដើម្បី​ទទួលបាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​នេះ លោក​សា​ឡេ​ម​បាន​និយាយថា “​គ្រោះថ្នាក់​និង​ផលវិបាក​ដោយផ្ទាល់​ពី​ការជ្រៀតជ្រែក​ពី​បរទេស​គឺ​កាន់តែ​ឃើញច្បាស់​”​។​

​លោក​សា​ឡេ​ម​បាន​អំពាវនាវ​ឱ្យ​តួអង្គ​ខាងក្រៅ​ប្រកាន់ខ្ជាប់​នូវ​ទណ្ឌកម្ម​អាវុធ​របស់​អង្គការសហប្រជាជាតិ​ដែល​បានដាក់​មកលើ​ប្រទេស​លី​ប៊ី​តាំងពី​ឆ្នាំ ២០១១​។​

​លោក​មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ប្រទេស​ទាំង​នោះទេ ប៉ុន្តែ​របាយការណ៍​សម្ងាត់​ដែល​ទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញ​កាលពី​ដើមខែ​នេះ រកឃើញថា ហ្ស៊​កដា​នី តួ​ក​គី និង អារ៉ាប់​រួម​អេ​មី​រ៉ា​ត​បាន​រំលោភ​លើ​ការហាមឃាត់​ជាប្រចាំ​៕ ដោយ៖ កញ្ញាដាលីស

ប្រេសិត​លី​ប៊ី​ប្រចាំ​នៅ​អ​.​ស​.​ប លោក ហ្គាស​សាន សា​ឡេ​ម