ប្រេសិត​សន្តិភាព​អាមេរិក​ទៅ​ប៉ា​គី​ស្ថាន​ដើម្បី​ស្វែងរក​ការបញ្ចប់​សង្គ្រាម​១៧​ឆ្នាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

357
ចែករម្លែក

​បេសកជន​សន្តិភាព​អាមេរិក លោក Zalmay Khalilzad បានមក​ដល់​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​មករា​ក្នុង​ដំណើរ​ទស្សនកិច្ច​ង​ចុងក្រោយ​នៅក្នុង​តំបន់​ដើម្បី​ស្វែង​​រក​ការចរចា​បញ្ចប់សង្គ្រាម​រយៈពេល​១៧​ឆ្នាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​នឹង​បញ្ចប់​ការចូល​ពាក់ព័ន្ធ​យោធា​ដ៏​យូរ​បំផុត​របស់​សហរដ្ឋអាមេរិក​។​

​លោក Zalmay Khalilzad បាន​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​បញ្ចប់សង្គ្រាម​នេះ ចាប់តាំងពី​លោក​ត្រូវបាន តែងតាំង​កាលពី​ខែកញ្ញា​។ ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​មុនៗ​នោះ លោក​បានធ្វើ​កិច្ចចរចា​ជាមួយ​ក្រុម​តា​លី​បាន​នៅ​ទីបញ្ជាការ​កណ្ដាល​មជ្ឈិម​បូព៌ា​របស់​ពួកគេ​នៅ​ប្រទេស​កាតា ប៉ុន្តែ​មន្ត្រី​​តា​លី​បង់​ម្នា​ក់បាន​និយាយថា លោក Zalmay Khalilzad បាន​លុបចោល​កិច្ចប្រជុំ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៩-១០​ខែមករា​ជាមួយនឹង​ក្រុម​មេដឹកនាំ​របស់ខ្លួន​។ ​មន្ត្រី​នេះ​មិនបាន​ធ្វើការ​ពន្យល់​យ៉ាងណា​ទេនោះ​។ លោក Zalmay Khalilzad ត្រូវបាន​រាយការណ៍​ថា​មិន​ពេញចិត្ត​ចំពោះ​ការបដិសេធរ​របស់​ពួក​តា​លី​បង់​ក្នុង​ការជួប​​ផ្ទាល់​ជាមួយ​ក្រុម​អ្នកតំណាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​លោក Zalmay Khalilzad​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន​ដើម្បី​ស្វែងរក​ជំនួយ​របស់​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ដើម្បី​នាំ​ក្រុម​មេដឹកនាំ​តា​លី​បង់​​ធ្វើ​ការចរចា​ផ្ទាល់​ជាមួយ​ក្រុម​អ្នកតំណាង​របស់លោក Ashraf Ghani ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ប៉ា​គី​ស្ថាន​និយាយថា​ឥទ្ធិពល​របស់ខ្លួន​លើ​ក្រុម​តា​លី​បង់​ត្រូវបាន​គេ​ពន្លើស​ប៉ុន្តែ​ការចាប់ខ្លួន​លោក Hafiz Mohibullah មេដឹកនាំ​តា​លី​បង់ កាលពីដើម​សប្តាហ៍​នេះ​នៅ ​ក្នុង​ទីក្រុង​Peshawar ប្រទេស​ប៉ា​គី​ស្ថាន នៅមុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក លោក Zalmay Khalilzad​ត្រូវបាន​គេ​មើលឃើញថា​ជាការ​ប៉ុនប៉ង​ដាក់​សម្ពាធ​​ទៅលើ​ក្រុម​ឧទ្ទាម​នេះ ឱ្យចូល​ទៅក្នុង​កិច្ចចរចា​។​

​លោក Hafiz Mohibullah គឺជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​នយោបាយ​របស់​តា​លី​បាន​នៅ​ប៉ា​គី​ស្ថាន​និង​ជា​អតីត​មេបញ្ជាការ​យោធា​តា​លី​បង់​ដែល​ដឹកនាំ​ប្រតិបត្តិការ​​នៅ​១៨​ខេត្ត​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគ​ខាងកើត​និង​ខាងជើង​នៃ​ប្រទេស​នេះ​។​

​ក្រុម​តា​លី​បង់​បាន​បដិសេធ​មិន​និយាយ​ជាមួយ​រដ្ឋាភិបាល​នេះ​ដោយ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ដើម​សប្តាហ៍​នេះ ដោយ​គំរាម​បញ្ឈប់​ការចរចា​ជាមួយ​សហរដ្ឋ​​អាមេរិក​៕ដោយ៖សុខា/SN

#