ប្រេសិត​អាមេរិក​សម្រាប់​កូរ៉េខាងជើង​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​ចំពេល​កិច្ចចរចា​នុយក្លេអ៊ែរ​ជាប់គាំង​

532
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៩​ខែធ្នូ​ថា បេសកជន​អាមេរិក​អំពី​កូរ៉េខាងជើង​គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​ខណៈដែលរ​ដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​​និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ស្វែងរក​ដំណោះស្រាយ​នៅ​ជំនួប​ចរចា​ដែល​បាន​ជាប់គាំង​របស់​ពួកគេ​ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​ប្រភពព័ត៌មាន​ពី​ក្រុម​អ្នកការទូត​បាន​និយាយប្រាប់​សារព័ត៌មាន​Reuters​ថា លោក Stephen Biegun អ្នក​តំណែង​ពិសេស​អាមេរិក​សម្រាប់​កូរ៉េខាងជើង​នេះ ត្រូវបាន​រំពឹងថា​នឹង​មកដល់​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង នៅ​ល្ងាច​ពុធ​សម្រាប់​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​។​

​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ប្តេជ្ញា​ថា​នឹង​ធ្វើការ​ឆ្ពោះទៅរក​ការលុបចោល​អាវុធ​នុយក្លេអ៊ែរ​នៅ​អំឡុង​ជំនួប​កំពូល​ប្រវត្តិសាស្ត្រ​របស់លោក​ជាមួយ​​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក ភាគី​ទាំង​២​នេះ​បានធ្វើឱ្យ​មានការ​រីកចម្រើន​តិចតួច​​ប៉ុណ្ណោះ ដោយ​អាមេរិក​បន្ត​និង​បង្កើន​ការដាក់​សម្ពាធ​លើ​របប​ក្រុង​ព្យុងយ៉ាង​ខណៈ​កូរ៉េខាងជើង​ចង់អោយ​អាមេរិក​បង្ហាញ​កាយវិការ​អោយ​ស៊ីគ្នា​នឹង​អំពើ​របស់ខ្លួន​​នាពេល​កន្លងមក​។​

​មានការ​គ្រោង​ធ្វើ​ជំនួប​ពិភាក្សា​ជាថ្មី រវាង​ប្រមុខ​ការទូត​អាមេរិក​លោក Mike Pompeo និង លោក Kim Yong Chol មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង បន្ទាប់ពី​លុបចោល​ជំនួប​មួយ កាលពី​ខែធ្នូ​៕ដោយ៖សុខា/sn