ប្រេ​ស៊ីល​អំពាវនា​វសហគ​មន៍​អន្តរជាតិ​ឱ្យ​ចូលរួម​”​កិច្ចខិតខំ​ប្រឹងប្រែង​រំដោះវេណេ​ស៊ុយអេ​ឡា​”

340
ចែករម្លែក
  • 24
    Shares

​ក្បួន​រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​បាន​ព្យាយាម​ចូល​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​ពីខាង​ទឹក​ដីប្រេ​ស៊ីល​នៅ​ថ្ងៃទី​២៣​ខែ​កុម្ភៈ ប៉ុន្តែ​ត្រូវបាន​បញ្ឈប់​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​គយ​មួយ​។ នៅ​​មុន​នេះ​ប្រធានាធិបតី​នី​វេ​ណេ​ស៊ុយអេ​ឡា លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ បាន​ហៅ​ការផ្តល់​ជំនួយ​អាមេរិក​នេះ​ថា​ជា​លេស​ដើម្បី​បំផ្លាញ​ឯករាជ្យភាព​និង​អធិបតេយ្យភាព​” របស់​រដ្ឋ​នេះ​។​

​ប្រេ​ស៊ីល​បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ចូលរួម​ក្នុង​”​កិច្ច​ខំប្រឹងប្រែង​រំដោះ​”​វេ​ណេ​ស៊ុយអេ​ឡា​ក្នុង​គ្រា​មាន​ការខិតខំ​ប្រឹងប្រែង​នៅ​ពេល​ថ្មីៗ​នេះ​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​​ដល់​ប្រទេស​នេះ​។​

​ប្រេ​ស៊ីល​បាន​ថ្កោលទោស​ចំពោះ​ការ​ខំប្រឹង​របស់ លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ ក្នុង​ការទប់ស្កាត់​ជំនួយ​មនុស្សធម៌ កុំអោយ​ចូល​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា ដោយ​ហៅ​ទង្វើ​នេះ​ជា​អំពើ​ឧក្រិដ្ឋ​។​

​មន្ត្រី​យោធា​ជាន់ខ្ពស់​ប្រេ​ស៊ីល លោក ច​ច ហ្វេ​រ៉េ​ស កា​ណា​អាន បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជា​សារព័ត៌មាន​Reuters ថា​ទាហាន​ឆ្មាំ​ជាតិ​វេ​ណេ​ស៊ុយអេ​ឡា​២​នាក់​បាន​រត់​ចុះ​​ចូល​ប្រេ​ស៊ីល​កាលពី​ថ្ងៃទី​២៤​កុម្ភៈ​។​

​នៅពេល​ជាមួយគ្នាដែ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ផ​ម​ផេវ បាន​សម្តែង​មតិ​របស់​លោក​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNN ថា ” ថ្ងៃ​របស់ នី​កូឡាស ម៉ា​ឌូ​រ៉ូ ​ត្រូវបាន​ចាប់ផ្តើម​រាប់ ” ។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​នេះ​បាន​រិះគន់ លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ ចំពោះ​ការ​ទប់ស្កាត់​ជំនួយ​មនុស្សធម៌​នេះ ដោយ​ហៅ​ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡានេះ​ថា​ជា “​មេដឹកនាំ​ផ្តាច់​​ការឈឺ​” ។ លោក​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ជំហរ​របស់​សហរដ្ឋអាមេរិក​អំពី​ការ​ធ្វើ​អន្តរាគមន៍​យោធា​ដែល​អាច​កើតឡើង ដោយ​បន្ថែម​ថា​” ជម្រើស​ទាំងអស់ ស្ថិតនៅ​លើ​តុ​”៕ដោយ៖សុខា/sn

ទាហានប្រេ​ស៊ីល​រៀបចំ​ជំនួយ​មនុស្សធម៌​សម្រាប់វេ​ណេ​ស៊ុយអេ​ឡា​