ប្រ៊ី​ស្តូ​ល ជា​ក្រុង​ទី​១ នៅ​អង់គ្លេស​ដែល​ដាក់​បម្រាម​លើ​រថយន្ត​ម៉ា​ស៊ូ​ត​

359
ចែករម្លែក

ប្រ៊ី​ស្តូ​ល (Bristol) អាច​ក្លាយជា​ក្រុង​ទី​១ នៅ​ចក្រភព​អង់គ្លេស ដែល​ដាក់​បម្រាម​លើ​រថយន្ត​ម៉ា​ស៊ូ​ត នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែតុលា​។​
​ ​
បម្រាម​នេះ​នឹងដាក់​ទៅលើ​រថយន្ត​ម៉ា​ស៊ូ​ត​លក្ខណៈ​គ្រួសារ​ដែលជា​កម្មសិទ្ធិឯកជន​មិនឱ្យ​បើក​ចូល កណ្ដាល​ក្រុង​នេះ​ចន្លោះ​ពី​ម៉ោង ៧ ព្រឹក​ដល់​ម៉ោង ៣​រសៀល​ដើម្បី​កាត់បន្ថយ​ការបំពុល​ខ្យល់ បរិយាកាស​។​
​ ​
ចំណែកឯ​រថយន្ត​ម៉ា​ស៊ូ​ត​ធុន​ធំ​ដូចជា​រថយន្តក្រុង និង​រថយន្ត​ដឹកទំនិញ​ជាដើម​នឹងត្រូវ​បង់ថ្លៃ សម្រាប់​ការបើក​ចូល​តំបន់ហាមឃាត់​នេះ​បើ​យោងតាម​សេចក្ដីព្រាង​ផែន​ការដែល​តាក់តែងឡើង ដោយ​ក្រុមប្រឹក្សា​ក្រុង​។ ប្រសិនបើ​សេចក្ដីព្រាង​នេះ​ត្រូវបាន​អនុម័ត​បម្រាម​នេះ​នឹង​ចូល​ជា​ធរមាន ចាប់ពី​ខែមីនា ឆ្នាំ​២០២១ តទៅ​។
​ ​
ទន្ទឹមនឹង​ការដាក់​បម្រាម​លើ​រថយន្ត​ម៉ា​ស៊ូ​ត​ក្រុង​នេះ ក៏​នឹង​ដាក់ចេញ​ផែន​ការជំរុញឱ្យ​ពលរដ្ឋ​ងាក មកប្រើប្រាស់​រថយន្ត​សាំង រថយន្ត​ហាយ​ប្រ៊ី​ដ និង​រថយន្ត​អគ្គិសនី​ជំនួស​វិញ​ផងដែរ​៕ ប្រែ​សម្រួលៈ ខុម