ប្រ៊ែតភីតនិងជេននីហ្វើ អេនីស្តុន ជួបជុំគ្នានៅកម្មវិធី SAG Awards

147
ចែករម្លែក

ប្រ៊ែតភីតនិងជេននីហ្វើ អេនីស្តុនបានថើបគ្នានិងកាន់ដៃគ្នានៅកម្មវិធី SAG Awards កាលពីថ្ងៃអាទិត្យទី១៩មករា ម៉ោងនៅសហរដ្ឋអាម៉េរិក។

តារាក្នុងរឿង Once Upon a Time in Hollywood រូបនេះ និង អតីតប្រពន្ធរបស់គាត់ ដែលបានរៀបការនឹងគ្នាក្នុងឆ្នាំ ២០០០ មុនពេលលែងលះក្នុងឆ្នាំ ២០០៥ បានញ៉ាំងឱ្យមនុស្សជជែកគ្នាអំពីពួកគេ នៅពេលអ្នកទាំងពីរជួបជុំគ្នានៅឯកម្មវិធីប្រគល់ពានរង្វាន់ពោរពេញដោយតារាល្បីៗនៅទីក្រុងឡូសអ៊ែនជេឡេស ពោលគឺ ១៥ ឆ្នាំហើយក្រោយអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានបញ្ចប់។

តារាហូលីវូដទាំងពីរដួងបានជួបគ្នាដោយចៃដន្យនៅលើកម្រាលព្រំក្រហម ហើយនាងជេននីហ្វើ ដែលឈ្នះពានរង្វាន់តារាស្រីឯកឆ្នើមក្នុងរឿងភាគ The Morning Show បានឱនថើបថ្ពាល់ប្រ៊ែតភីត ខណៈភីតអាយុ ៥៦ ឆ្នាំបានកាន់ដៃជេននីហ្វើ អាយុ ៥០ ឆ្នាំ យ៉ាងជាប់។

ប្រ៊ែត ភីត បានឈ្នះពានរង្វាន់តួរងល្អដាច់គេសម្រាប់ការសម្តែងក្នុងរឿង Once Upon a Time in Hollywood ៕ ដោយ៖ កញ្ញាដាលីស

ភីត និង អេនីស្តុន ជួបជុំគ្នាម្តងទៀតកាលពីថ្ងៃអាទិត្យក្នុងកម្មវិធី SAG Awards