ប្រ៊ែ​ត ភី​ត និយាយថា ខ្លួន​បានផ្តល់​លុយ​ទាំង​លាន​ឱ្យ​ចូ​លី ចាប់តាំងពី​ចែកផ្លូវ​គ្នា​

751
ចែករម្លែក
  • 11
    Shares

​លោក ប្រ៊ែ​ត ភី​ត បាន​និយាយ​នៅក្នុង​ឯកសារ​តុលាការ​កាលពី​ថ្ងៃ​ពុធ​ទី​៨​សីហា​ថា ខ្លួន​បាន​ផ្តល់ឱ្យ​អ៊ែន​ជែ​លី​ណា ចូ​លី ភី​ត នូវ​ទឹកប្រាក់​ជាង ១​លាន​ដុល្លារ ហើយ​បានឱ្យ​នាង​ខ្ចី ៨ លាន​ដុល្លារ​បន្ថែមទៀត ចាប់តាំងពី​បែក​គ្នា​កាលពី ២ ឆ្នាំមុន ក្នុងការ​ប្រកែក​តបត​វិញ​ចំពោះ​ការអះអាង​របស់​នាង​កាលពី​មួយថ្ងៃ​មុននេះ​ថា គាត់​ពុំបាន​បង់ប្រាក់​ទ្រទ្រង់ “​សំខាន់​” ដល់​កូនៗ​។​

​មេធាវី​របស់​ភី​ត​បាន​និយាយ​នៅក្នុង​ឯកសារ​២​ទំព័រ​ដែល​បានដាក់​នៅក្នុង​តុលាការ​ជាន់ខ្ពស់​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ឡេស​ថា គាត់ “​ទំនាស់​យ៉ាងខ្លាំង​ចំពោះ​ការ​អះអាងថា​គាត់​មិនបាន​បង់ប្រាក់​ទ្រទ្រង់​សំខាន់​ដល់​កូនៗ​”​។ ឯកសារ​នេះ​បាន​បន្ថែមថា លោក​បានឱ្យ​ចូ​លី​ភី​ត​ខ្ចី ៨ លាន​ដុល្លារ​ដើម្បី​ទិញ​ផ្ទះ​បច្ចុប្បន្ន​របស់​នាង និង​បង់ប្រាក់​ជាង ១,៣ លាន​ដុល្លារ​ជា​សាច់​ប្រាក់សុទ្ធ​ដើម្បី​ជា​ប្រយោជន៍​ដល់​ចូ​លី​ភី​ត​និង​កូនៗ ៦ នាក់​របស់​នាង​។​

​មេធាវី​របស់​ចូ​លី​បាន​និយាយ​នៅក្នុង​ពាក្យបណ្តឹង​របស់​ពួកគេ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​សីហា​ថា លោក​ភី​តខក​ខានមិនបាន​បំពេញ​តាម​ការរៀបចំ​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ​របស់​ពួកគេ​ទេ ហើយ​នាង​នឹង​ស្នើសុំ​ដីកា​របស់​តុលាការ​ដើម្បី​ទទួលបាន​ការទូទាត់​ប្រាក់​នោះ​ពី​គាត់​។​

​ក្នុង​ពាក្យបណ្តឹង​របស់​ចូ​លី នាង​ក៏​ចង់ឱ្យ​តុលាការ​សម្រេច​ឱ្យដាច់​ស្រេច​អំពី​ការ​លែងលះ​របស់​នាង​នៅ​ចុង​ឆ្នាំនេះ​ផងដែរ​។

​គូ​ស្វាមីភរិយា​ហូលីវូដ​នេះ​បាន​រួមរស់​ជាមួយគ្នា​អស់​រយៈពេល ១២ ឆ្នាំ​និង​បាន​រៀបការ​ទើបបាន​២​ឆ្នាំ​ប៉ុណ្ណោះ នៅពេល​នាង​ដាក់​ពាក្យបណ្តឹង​លែងលះ​កាលពី​ឆ្នាំ ២០១៦​។ បច្ចុប្បន្ននេះ​ចូ​លី​ទទួលខុសត្រូវ​មើលថែ​កូន​ទាំង ៦ នាក់​៕ ដោយ៖ កញ្ញាដាលីស

ចូ​លី និង ភី​ត បាន​រួមរស់​ជាមួយគ្នា​អស់​រយៈពេល ១២ ឆ្នាំ​និង​បាន​រៀបការ​ទើបបាន​២​ឆ្នាំ​ប៉ុណ្ណោះ នៅពេល​នាង​ដាក់​ពាក្យបណ្តឹង​លែងលះ​កាលពី​ឆ្នាំ ២០១៦
#