ប្រ៊ែ​ត ភី​ត បើកឡាន​ប៉ះ​ឡាន​២​ទៀត បែរជា​ម្ចាស់​រថយន្ត​រងគ្រោះ​សុំ​ថត​ជាមួយ ហើយ​បញ្ចប់រឿង​ត្រឹម​ចាប់ដៃគ្នា​

282

​កាលពី​ថ្ងៃ​ចន្ទ ទី​៥​កុម្ភៈ លោក ប្រ៊ែ​ត ភី​ត បាន​ពាក់ព័ន្ធ​ក្នុង​គ្រោះថ្នាក់​ប៉ះពារ​បន្តិចបន្តួចរ​វា​ង​រថយន្ត​៣​គ្រឿង​។​

​តារា​សម្តែង​វ័យ ៥៤ ឆ្នាំ​រូបនេះ​ត្រូវបាន​ប្រទះឃើញ​ភ្លាមៗ​បន្ទាប់ពី​ហេតុការណ៍​ប៉ះ​រថយន្ត​គ្នា​បន្តិចបន្តួច​នេះ នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ឡេស ខណៈដែល​គាត់​បាន​សួរនាំ​ព័ត៌មាន​គ្នា​យ៉ាង​ស្ងប់ចិត្ត​ជាមួយ​អ្នកបើកបរ​២​នាក់​ផ្សេងទៀត​។​

​តារា​សម្តែង​ធ្លាប់​ទទួល​ការតែងតាំង​សម្រាប់​ពានរង្វាន់​អូ​ស្កា​រូបនេះ​កំពុង​បើកបរ​រថយន្ត Tesla ពណ៌​ខ្មៅ​របស់គាត់ នៅពេលដែល​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​។​

​តាម​សេចក្តីរាយការណ៍ ប្រ៊ែ​ត ភី​ត បាន​បើករថយន្ត​របស់គាត់​ទៅ​ប៉ះ​រថយន្ត Nissan Altima ពណ៌​ទឹកប្រាក់ ដែល​បន្ទាប់មក​បន្ត​បុក​គូទ​រថយន្ត Kia Soul ពណ៌​ខ្មៅ​មួយទៀត​។​

​អតីត​ប្តី​របស់ អ៊ែន​ជែ​លី​ណា ចូ​លី រូបនេះ គឺ​ដូច​អ្នកបើកបរ​ដ៏​ឧស្សាហ៍​ដទៃទៀត​ដែរ គឺ ចុះទៅ​ថតរូប​ទាំងអស់​នៃ​ការខូចខាត​។​

​តារា​ជួរមុខ​រូបនេះ ថែមទាំង​អង្គុយ​ចុះ​ដើម្បី​ថត​ឱ្យចំ​មុំ​ត្រឹមត្រូវ​ទៀតផង នៅពេល​ថត​ការខូចខាត​។​

​ប្រ៊ែ​ត ភី​ត បាន​ជជែក​គ្នា​លេង​ផងដែរ​ជាមួយ​បុរស​២​នាក់​ដែល​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​នេះ​នៅពេល​ពួកគេ​សួរនាំ​ព័ត៌មាន​គ្នា​ទៅវិញទៅមក​។​

​អ្នកបើកបរ​២​នាក់​ផ្សេងទៀត​ហាក់​សប្បាយរីករាយ​ទៅវិញ ពេល​ដឹងថា​ជនបង្ក​ជា​ប្រ៊ែ​ត​ភី​ត ហើយ​ថែមទាំង​សុំ​ថតរូប​ជាមួយគ្នា ហើយ​បញ្ចប់រឿង​ដោយ​ចាប់ដៃគ្នា រួច​ចាកចេញ​ទៅផ្ទះ​រៀងៗ​ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

ប្រ៊ែ​ត ភី​ត បើកឡាន​ប៉ះ​ឡាន​គេ ២ គ្រឿង​ទៀត កាលពី​ថ្ងៃ​ចន្ទ