ប្រ៊ែ​ន​ឌិន រ៉ា​ជើ បើ​ទ្វារ​ទទួលយក​លទ្ធភាព​ទៅ​ដឹកនាំ​ក្លិប អា​សេណ​ល​

125
ចែករម្លែក

លោក ប្រ៊ែ​ន​ឌិន រ៉ា​ជើ (Brendan Rodgers) បាន​លើកឡើងថា មាន​លក្ខខណ្ឌ​ក្នុង​កិច្ចសន្យា ជាមួយ​ក្លិប​លៃ​សេ​ស្ទ័​រ ស៊ី​ធី​( Leicester City) ។​
​ ​
មាន​សេចក្តីរាយការណ៍​នៅ​សប្តាហ៍​នេះ​ថា លោក រ៉ា​ជើ ស្ថិតក្នុង​បញ្ជី​បេក្ខភាព​សម្រាំង ដើម្បី ជំនួស​តំណែង​របស់លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ។​
​ ​
Leicester មាន​រួមបញ្ចូល​លក្ខខណ្ឌ​ក្នុង​កិច្ចសន្យា​របស់លោក រ៉ា​ជើង ដែលមាន​តម្លៃ​ប្រហែល ១៤​លាន​ផោន ប្រសិនបើ​លោក​ផ្ទេរចេញ​។​
​ ​
អតីត​គ្រូបង្វឹក Liverpool រូបនេះ​ត្រូវបាន​សួរនាំ​ជុំវិញ​លក្ខខណ្ឌ​ដែល​គេ​អះអាង​នេះ​បន្ទាប់ពី​ក្រុម របស់លោក​បាន​យកឈ្នះ​ក្រុម Everton ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​កាត់បន្ថយ​គម្លាត​ពី​ក្រុម Liverpool ដែល​កំពុង​ឈរ​នៅលើ​កំពូល​តារាង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
លោក រ៉ា​ជើ បាន​និយាយថា “​ប្រាកដ​ណាស់​មាន​លក្ខខណ្ឌ​ក្នុង​កិច្ចសន្យា​របស់​អ្នកចាត់ការ រូបនេះ​”​។
​ ​
លោក ជែ​មី កា​រ៉ា​ហ្គ័​រ (Jamie Carragher) ជា​អ្នកវិភាគ​បាល់ទាត់​បាន​អះអាងថា​គ្រូបង្វឹក​សញ្ជាតិ អៀរ​ឡង់​នឹងមាន​កំហុស ប្រសិនបើ​ពិចារណា​ចាក​ចេញពី​ក្លឹប Leicester មក​ចូលរួម​ជាមួយ​ក្លឹប Arsenal ។​
​ ​
លោក​បាន​និយាយថា “​ខ្ញុំ​គិតថា គាត់​ប្រាកដជា​ចង់​បោះជំហាន​ទៅមុខទៀត​។ នៅពេលនេះ ក្រុម Leicester ឈរ​នៅ​លេខ​រៀង​ទី​២ ប៉ុ​ន្តេ​ពួកគេ​មិនមែនជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​កំពូល នៅ​ព្រី​មី​ញ៉េ​លី​ក​នោះទេ​។ ខ្ញុំ​គិតថា វា​ក៏​មិន​ត្រឹមត្រូវ​ដែរ ប្រសិនបើ​គាត់​គិត​ចង់​ចាកចេញ ទៅ​ដឹកនាំ​ក្រុម Arsenal នៅពេលនេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ប្រ៊ែ​ន​ឌិន រ៉ា​ជើ (Brendan Rodgers)