ប្រ​ជា​កសិករ​ថា បើ​មិន​បើក​ច្រក​បង្ហូរទឹក​ពី​វាលស្រែ​ចន្លោះ​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ ស្រូវ ​ទុំ​នឹង​ខូចខាត​កាន់តែច្រើន​

1062
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ /បន្ទាយមានជ័យ : ប្រជាកសិក​បញ្ចេញយោបល់​ថា បើ​មិន​បើក​ច្រក​បង្ហូរទឹក​ពី​វាលស្រែ​ចន្លោះ​​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ​ដើម្បី​បន្ធូរ រំដោះ​ទឹក​ទេ ជំនន់​ទឹកភ្លៀង​ដែល​បង្កពី​ភ្លៀង​ធ្លាក់​ក្នុងភូមិ​សាស្ត្រ​និង​ដែល​ហូរ​ធ្លាក់​ពី​ប្រព័ន្ធ​ប្រឡាយ​មក វា​នឹង​បង្ក​លិចលង់​ស្រូវ​ជិត​ទុំ​និងស្រូវ​ទុំ​យ៉ាងច្រើន​រាប់សិប​រាប់រយ​ហិចកតា​ទៀត​នៅ​វាលស្រែ​ចន្លោះ​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ ។​

ស្រូវកំពុងលិចលង់ដោយទឹកជំនន់

កសិករ លី វ៉ាន់ រស់នៅ​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១​ខែសីហា​ថា​ លោក​បាន​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​លិច​ស្រូវ​ទុំ​អស់​៤​ហិ​តា​ហើ​តាំងពីល្ងាចថ្ងៃទី៣០​ខែកក្កដា​មក នៅ​វាលស្រែ​ម្តុំ​ជាប់​ប្រឡាយ​ក្តាន់​ក្នុង​ឃុំ​បត់​ត្រង​។​

លោក​​សំណូមពរ​​ថា : សូម​ម​ន្ទីរ​ធនធានទឹក​និង​អាជ្ញាធរ​ដែនដី​ភូមិឃ ស្រុក​ក្រុង​នៃ​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ​អន្តរាគមន៍​បន្ទាន់ ទី​១- បើក​មុខទឹក​បង្ហូរ​នៅត្រង់​ទ្វារ​ទឹក​គាប​នៃ​ប្រព័ន្ធ​ប្រឡាយ​ក្តាន់​ក្នុង​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​និង​ទី​២- បើកមុខ​ទឹក​ដែល​ចាល់​ត្រង់​ការដ្ឋាន​ផ្លូវជាតិ​លេខ​៥ វាង​ក្រុង​សិ​រៅ​សោភ័ណ ប៉ែក​ខាងត្បូង​។​

ឯ​កសិករ​ឈ្មោះ ទួត ទ្រី រស់នៅ​ឃុំ​បត់​ត្រង់​ដែរ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃ​ដដែល ដោយ​បន្ទរ​តាម​កសិករ​ខាង​លើ​ថា ​ជំនាញ​ធនធានទឹក អាជ្ញាធរ​ដែនដី​មិន​អន្តរាគមន៍​បន្ទាន់​និង​ចំ​គោលដៅ​ទេ ស្រូវស្រាល​ទាំង​កំពុង​នៅ​ខ្ចី​និង​កំពុង​ទុំ នៅ​ដីស្រែ​រាង​បាតខ្ទះ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ឃុំ​សឿ ចំណោម រហាត់ទឹក បត់​ត្រង់ ឬ​ស្សី​ក្រោក​ក្នុងស្រុក​មង្គល​បូរី​និង​នៅ​សង្កាត់​ទឹកថ្លា អូរ​អំបិល និង​ព្រះ​ពន្លា នឹង​អន្តរាយ​អស់​ដោ​យ​ជំនន់​ទឹក ។​


សូម​រំលឹក​បងប្អូន​ប្រជាកសិករ​ដែល​រងគ្រោះ​ត្រូវ​ជំនន់​ទឹកភ្លៀង​និង​ទឹក ច្រាល​ពី​ប្រឡាយ​ព្រែក​, ប្រឡាយ​ក្តាន់ ,​ប្រឡាយ​ពោធិ​២​ដើម និង​កន្លែង​ផ្សេងទៀត​ក្នុង​បណ្តា​ឃុំ​ប៉ែក​ខាងលិច​ដងស្ទឹង
មង្គល​បូរី ។​
ឯ​កសិករ​និង​មេភូមិ​នាង​កេ​ត​ឃុំ​ឬ​ស្សី​ក្រោកនិយាយថា​: ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង​នេះ កសិករ អា​ជ្គា​ធរ​ដែនដី​និង​ម​ន្ទី​រ​ធនធាន​ទឹកបាន​សម្រុក​បូម​រំដោះ​ទឹក​ក្នុង​ប្រឡាយ​និងក្នុង​ស្រែ​ដែល​បង្ក​ពី​ជំនន់​ទឹកភ្លៀង​និង​ទឹកធ្លាក់​ពី​ខ្សែទឹក​ខាងលើ ដើម្បី​សង្គ្រោះ​ស្រូវ​ជិត​ទុំ​និង​ស្រូវ​ទុំ កុំឲ្យ​លង់​លិច ។
ធ្វើ​យ៉ាងនេះ ក៏​អាចជួយ​ឲ្យ​ទឹក​ក្នុង​ស្រែ​ស្រក​ចុះ​ហើយ ម៉ា​ស៊ី​ន​ច្រូត​អាច​ច្រូត​បាន ។​

ប៉ុន្តែ ស្រូវ​ទុំ​ជាច្រើន​ទៀត បាន​នឹង​កំពុង​លិចលង់ ហើយ​ម៉ា​ស៊ីន​ច្រូត​មិនអាច​ចុះ​បាន​ព្រោះ​ទឺ​ក​ជ្រៅ​ពេក ។​ស្រូវ​ទាំងនោះ​អាច​នឹង​ខូចខាត ។ ហេតុនេះ​កសិករ​ម្ចាស់​ស្រែ​រង់ចាំតែ​ខាតបង់់​ដ៏​ធំ់ ចាប់តា​ទ្រង់​នៃ​ប្រឡាយ​នេះ បាន​ផ្តើម​ពី​ល្ងាច​ថ្ងៃទី​៣០​ខែកក្កដា មក​។

ចំពោះ​ករណី​បើកមុខ​ទឹក​ដែល​កសិករ​ស្នើ​នោះ លោក​រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរីនិង​លោក​អ៊ុ រាត្រី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​មិនបាន​ឆ្លើយតប​ចំពោះ​សំណូមពរ​កសិករខាងលើ​ទេ ដោយ​អស់លោក​អោយដឹងថា​ ដំណោះ​ស្រាយ​ពី​ជំនន់​ទឹកភ្លៀង​កំពុង​ជន់​លិច​ស្រូវ នៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី បា​នរក​វិធី​ឃើញ​ហើយ​គឺ​បើក​មុខទឹកឲ្យហូរ​លឿន​បំផុត ៕ សរន