ប្លន់​ចំ​ទូកញ្ចក់​ស្វិត​!!! ចោរ​មួយ​ហ្វូង យក​ញញួរ​វាយ​បំបែក​កញ្ចក់​គ្រឿងអលង្ការ ម្តង​ហើយ​ម្តងទៀត ទីបំផុត​បរាជ័យ​យ៉ាង​អាម៉ាស

746

​ចោរ​មួយក្រុម​នេះ​ប្រហែលជា​ត្រូវ​ពិចារណា​ម្ដងទៀត នៅពេល​ពួកវា​ចង់​ធ្វើ​សកម្មភាព​ប្លន់​លើក​ក្រោយ​។​

​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ហាង​លក់​គ្រឿងអលង្ការ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី​បានបង្ហាញ ក្រុមចោរ​ប្រដាប់​ដោយ​ញញួរ មាន​គ្នា ៤ នាក់ បាន​ព្យាយាម​វាយ​បំបែក​កញ្ចប់​ដើម្បី​លួច​របស់​គ្រឿងអលង្ការ​តម្លៃ ប៉ុន្តែ​មិនអាច​បំបែក​ទូ​ដាក់​គ្រឿងអលង្ការ​ទាំងនោះ​បានឡើយ​។​

​បន្ទាប់ពី​ព្យាយាម​បំបែក​ទូកញ្ចក់​ជាច្រើនលើក​ច្រើនសា ក្រុមចោរ ដែល​ពាក់មួក​សុវត្ថិភាព​ដើម្បី​លាក់បាំង​អត្តសញ្ញាណ បាន​រត់គេចខ្លួន​យ៉ាង​អាម៉ាស​ជាទីបំផុត​។​

​យោងតាម​វេ​ប​សាយ​ម៉ាឡេស៊ី Hype បានឱ្យដឹងថា ការប៉ុនប៉ង​របស់​ពួកចោរ បាន​បរាជ័យ ដោយសារ​កញ្ចក់​ការពារ​ដ៏​រឹងមាំ​ជាង​ប្លា​ស្ទិ​ក ឬ​កញ្ចប់​ធម្មតា ១០ ដង​។​

​ការព្យាយាម​លួច​របស់​ពួកចោរ​បានកើត​ឡើង​នៅ​ហាង​គ្រឿងអលង្ការ​ឈ្មោះ Kedai Emas Sri Alam ក្នុង​ទីក្រុង​សា អា​ឡាំ (Shah Alam) កាលពី​ថ្ងៃទី ២៤ ខែកក្កដា​៕ ដោយ៖ កញ្ញាដាលីស

ក្រុមចោរ​កំពុង​ធ្វើ​សកម្មភាព​វាយ​បំបែក​កញ្ចក់​គ្រឿងអលង្ការ ប៉ុន្តែ​វាយ​មិន​បែក​សោះ