ប្លន់​ចំ​នារី​អ្នក​ប្រដាល់ លោក​ចោរ​ស៊ី​កណ្ដាប់ដៃ​និង​រន្ទះ​ជើង​ហើម​មុខ​ស្ពុរ​

465
ចែករម្លែក
  • 199
    Shares

កីឡាការិនី​ប្រដាល់​ស្ថាប័ន UFC ម្នាក់​បាន​វ៉ៃ​ចោរប្លន់​ម្នាក់​ឡើង​បែក​មុខមាត់​ហើម​ស្ពុរ​មើល​លែង ចង់​ស្គាល់ បន្ទាប់ពី​ចោរ​នោះ​ប៉ុនប៉ង​ប្លន់​នាង​ដោយ​ប្រើ​កាំភ្លើង​ក្រដាសកាតុង​។

​ខណៈពេល​កីឡាការិនី​ប្រដាល់​ជនជាតិ​ប្រេ​ស៊ី​ល ប៉ូ​លី​យ៉ាណា វី​អាណា (Polyana Viana) ខាងលើនេះ​កំពុង​រង់ចាំ​តាក់ស៊ី​នៅ​ចា​ការ៉េ​ប៉ា​ហ្គ័​រ (Jacarepagua) ទីក្រុង​រី​អូ ដឺ ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល កាលពីពេល​ថ្មីៗ​នេះ ស្រាប់តែ​ចោរ​ស្រែក​សម្លុត​ឱ្យ​នាង​ប្រគល់​ទូរស័ព្ទ​ទៅឱ្យ​ខ្លួន ដោយ​គំរាមថា វា​មាន​កាំភ្លើង​។​

​ប៉ុន្តែ​ភ្លាមនោះ នារីក្លាហាន​វ័យ ២៦ ឆ្នាំ​រូបនេះ​បាន​ប្រើ​កណ្ដាប់ដៃ​ដែក និង​រន្ទះ​ជើង​វ៉ៃ​ចោរ​បែក​មុខ បែក​មាត់​ឡើង​ទ្រោម​ខ្លួន ខណៈ​នាង​រង់ចាំ​ប៉ូលិស​មកដល់​កន្លែងកើតហេតុ​។

​លោក ដា​ណា វ៉ៃ (Dana White) ដែលជា​ប្រធាន​ស្ថាប័ន​ប្រដាល់ UFC បាន​បង្ហោះ​ចែករំលែក រូបថត​បុរស​ជា​ចោរ​ដែល​មុខ​មាន​របួស​បែក​ឈាម និង​ហើម​ស្ពុរ​គួរឱ្យ​អស់សំណើច​បន្ទាប់​ពី​ស៊ី កណ្ដាប់ដៃ និង​រន្ទះ​ជើង​របស់​ស្រី​ស្អាត​៕ ប្រែ​សម្រួល​: ខុម​