ប្លន់​លុយ​និងទូរ​ស័ព្ទ បានសម្រេច​ ២​ម៉ោង​ក្រោយ​ម្ចាស់​ស្រាវជ្រាវ​តាម​ប្រព​ន្ធ័​GPS​ឃាត់ខ្លួន​ប្រុស​ស្រី​៥​នាក់​

267
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ​ ៖ ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​យក​កូនកាំបិត​ភ្ជង់ក​ប្លន់​យកលុយ​និង​ទូ​រស័ព្ទពី​យុវជន​ម្នាក់​ជា​អ្នករត់​ម៉ូតូ​កង់​បី​ឥណ្ឌា​បានសម្រេច​រួច​រត់​មក​សម្ងំ​ដេក​ជាមួយ​សង្សារ​ក្នុងផ្ទះ​សំណាក់ ហេង ហួរ បាន​២​ម៉ោង​ ត្រូវបាន​ម្ចាស់​ម៉ូតូ​កង់​បី​បាន​ស្រាវជ្រាវ​តាម​ប្រព​ន្ធ័​GPS​រកឃើញ​ជនសង្ស័យ ​រួច​រាយការណ៍​ជូន​សមត្ថកិច្ច​​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ រួច​បន្តទៅ​ចាប់​ជនសង្ស័យ​បាន​ម្នាក់ទៀត​នៅក្នុង​បូរី​កីឡា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ចន្ទ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ផ្ទះសំណាក់ ហេង ហួរ ​តាម​បណ្តោយ​ផ្លូវ​២២១ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី​១៖​មានឈ្មោះ​អឹង ឡាយ​ហុក ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​៥ សង្កាត់វាល​វង ខណ្ឌ​៧​មករា​។ ទី​២.​មានឈ្មោះ​ម៉ៅ រស្មី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ក្នុង​បូរី​កីឡា​ជាន់​ទី​៣​។ ទី​៣.​ឈ្មោះ​ជូន សុជាតិ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​បុរី​កីឡា មុខរបរ​រើស​អេតចាយ​។ ទី​៤.​ឈ្មោះ​កុង ច​ន្ធូ ភេទ​ស្រី​ អាយុ​១៦​ឆ្នាំ ទី​៥​ឈ្មោះ​ចៅ សុផល ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​មាន​មានឈ្មោះ​សែម លាង​ហេង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា និង​នៅ​រៀន ស្នាក់នៅ​ភូមិ​បូរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​តាម​សម្តី​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​រូបគាត់ បាន​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​ ​ បាន​ដឹក​ភ្ញៀវ​យកទៅដាក់​នៅ​ម្តុំ​ទឹកថ្លា​រួច​បាន​បើក​ត្រឡប់ក្រោយ​វិញ​បំណង​ទៅមុខ​វាំង។ លុះ​បើក មកដល់​ចំណុច​មុខ​ហាង លក់​មី​ហឹ​រ តាម​បណ្តោយ​ផ្លូវ ម៉ៅ​សេង​ទុង ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ស្រាប់​តែ​ជន​សង្ស័យ​២​នាក់​បាន​ហៅ​ម៉ូតូ​កង់​បី​គាត់​ឲ្យ​ដឹក​ជូន​មកដល់​ម្តុំ​បូរី​កីឡា​ជិត​និង​អធិការដ្ឋាន​ខណ្ឌ​៧​មករា។ ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ដោយ​ឱកាស​ស្ងាត់​ល្អ ជនសង្ស័យ​បានដក​កូនកាំបិត​ខ្លី​មួយ​ដើម​ដែល​បាន​លាក់ទុក​ជាប់​នឹង​ខ្លួន​យកមក​ភ្ជង់ ក​គាត់​ជាប់​រួម​គំរាម​មិន​ឲ្យ​ស្រែក បើ​ហ៊ាន​ស្រែក​គេ​នឹង​សម្លាប់ចោល​រួច​ឲ្យ​ប្រគល់​ទ្រព្យសម្បត្តិ ឲ្យ​គេ​ភ្លាម​បើ​ចង់រ​ស់​ រួច​ប្លន់​យកលុយ​ចំនួន​១០៥.០០០៛(​ដប់​ម៉ឺន​ប្រាំង​ពាន់​រៀល​)​ និង​ទូរ​សព្ទ័ ដៃ​ចំនួន​២​គ្រឿង​១​ម៉ាក​អាយ​ហ្វូ​ន​សេ​វេន​ផ្លិ​ស​និង​១​គ្រឿង​ម៉ាក​សាម​សុង​កាឡា​ក់​ស៊ី ​អេស អេ​ច ​បាន សម្រេច​រួច​រត់គេចខ្លួន​មក​សម្ងំដេក​ជាមួយ​សង្សា​រនៅក្នុង ផ្ទះសំណាក់​យីហោ ហេង ហួរ បន្ទប់​២០២ ជាន់​ទី​២ តាម​បណ្តោយ​ផ្លូវ​២២១ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។​

ជនរងគ្រោះ​និង​មិត្តភក្តិ​ធ្វើការ​ស្រាវជ្រាវ​ទូរ​ស័ព្ទត្រូវ​ជនសង្ស័យ​ប្លន់​យកទៅ​នោះ​ជាប់​ប្រព​ន្ធ័​PGS​រកឃើញ​និងបានធ្វើការ​ឃាត់​ជនសង្ស័យ​ដៃដល់​បាន​ម្នាក់​រួច​បាន​រាយ​ការណ៍​ជូន​សមត្ថកិច្ច​ចុះមក​ធ្វើ​ឆែក​ឆេ​ក្នុងផ្ទះ​សំណាក់​បាន​ឃាត់ខ្លួន​ប្រុស​ស្រី​៣​នាក់​ទៀត​រួច​បន្តទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​នៅក្នុង​បូរី​កីឡា​សរុប​ទាំងអស់​៥​នាក់​ប្រុស​៣​ស្រី​២​នាក់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក ​ប្រគល់ជូន​សមត្ថកិច្ច​ខណ្ឌ​៧​មករា យកមក​សួ​នាំ​រួច​បញ្ជូនបន្ត​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​៕​B/Ha