ប្លា​ស្ទិ​កនៅ​ឆ្នេរ​វៀតណាម​មួយ​ធ្វើអោយ​យើង​បារម្ភ​អំពី​បរិស្ថាន​, សំរាម​ប្លា​ស្ទិ​ក​ប្រែក្លាយ​ឆ្នេរ​ខ្សាច់​មួយ​ទៅជា​ពណ៌​ខៀវ​

3799
ចែករម្លែក
  • 5
    Shares

សម្រាម ប្លា ស្ទិ ក ពណ៌ ខៀវ មាន ច្រើនជាង ខ្សាច់ នៅលើ ឆ្នេរ ដ៏ វែង និង សំបូរ ដើមឈើ នៅក្នុង ប្រទេស វៀតណាម នេះ ដូចជា មួកសុវត្ថិភាព គ្រឿង សង្ហា រឹម ធ្វើ ពី ជ័រ និង ជើង ម៉ា ឡា កាំ ង ស្ថិត ចំណោម ស្បោង ប្លា ស្ទិ ក ពណ៌ ខៀវ ។

នៅ ចំ ខាងត្បូង ក្រុង ហាណូយ ឆ្នេរ ដា ឡុ ក ដែល ធ្លាប់តែ ស្អាត និង ស្ងប់ស្ងាត់ នៅក្នុង ខេត្ត ថា ញ់ ហ័ រ មួយ នេះ ត្រូវបាន ធ្វើអោយ ថប់ដង្ហើម ជា បណ្តើរ នៅក្រោម ទម្ងន់ សំណល់ ប្លា ស្ទិ ករាប់ ទសវត្សរ៍ ។

ផាំ ធី ឡាយ សាស្ត្រ ចា រ្យ អាហារ សមុទ្រ បាន និយាយ យោង ដល់ ពួក អ្នកនេសាទ ថា ” ថង់ ប្លា ស្ទិ ក ជា ជាស ម្រាម ចាប់តាំងពី ថ្ងៃ ដំបូង ដែល យើង ប្រើ វា ។ គេ ដាក់ អ្វីៗ គ្រប់យ៉ាង នៅក្នុង ថង់ ប្លា ស្ទិ ក ។ បើ គេ រក្សាទុក ត្រី ឬ បង្គារ គេ ដាក់ វា ក្នុង ថង់ ប្លា ស្ទិ ក ។ ពេល ឈប់ ប្រើ ក៏ បេះ វា ចោល ចូលក្នុង សមុទ្រ ។ សម្រាម ទាំងនេះ បាន អណ្តែត ទៅ ទីណា នៅពេល ទឹកសមុទ្រ ជោ ឡើង ” ។

វៀតណាម ជា ប្រទេស ធំ ទី ៤ ក្នុង លោក ដែល ចូលរួម បំពុលបរិស្ថាន សមុទ្រ ដោយ ប្លា ស្ទិ ក នេះ បើតាម ការសិក្សា ដោយ សកល វិទ្យាល័យ អាមេរិក មួយ នៅ ឆ្នាំ ២០១៥ ។

នៅ ទូទាំង ពិភពលោក ប្លា ស្ទិ ក ៨ លាន តោន ត្រូវបាន ចាក់ ចូលក្នុង សមុទ្រ ក្នុង មួយឆ្នាំៗ ដោយ សម្លាប់សត្វ សមុទ្រ និង ជ្រាប ចូលក្នុង អាហារ របស់ មនុស្ស ។

សូមបញ្ជាក់ថា ត្រី បា ឡែ ន តូច មួយ ត្រូវបាន រកឃើញ នៅរស់ ទាំង លំបាក ក្នុង ប្រឡាយទឹក ថៃ មួយ ជិត ព្រំដែន ម៉ាឡេស៊ី ។ ក្រោយពី ការជួយ សង្គ្រោះ ជីវិត របស់ វា មិនបាន ជោគ ជ័យ ការ វះ ពិនិត្យ បង្ហាញថា ត្រី នេះ បាន លេប ថង់ ប្លា ស្ទិ ក ប្រមាណ ៨០ ជាហេតុ បណ្តាលអោយ វា មិនអាច ស៊ី ចំណី កើត និង អាហារ ក្នុង ពោះ វា មិនអាច ត្រូវ រំលាយ ឬ បញ្ចេញ ចោល មក ក្រៅ បាន ។

ប្រធានបទ នៃ ទិវា បរិស្ថាន ពិភព នៅ ថ្ងៃ អង្គារ ទី ៥ មិថុនា នេះ គឺ កំចាត់ ចោលការ បំពុលបរិស្ថាន ដោយ ប្លា ស្ទិ ក ជាមួយនឹង ការអំពាវនាវ អោយ ពលរដ្ឋ ក្នុងប្រទេស នីមួយៗ បណ្តា ក្រុមហ៊ុន និង ក្រុម សង្គម ស៊ីវិល រៀបចំ ការ បោស កើប ចូល សម្អាត ធំ បំផុត នៅ ទូទាំង ពិភពលោក ។

កាលពី ថ្ងៃ ចន្ទ ស្ថានទូត និង អង្គការ អន្តរជាតិ ៤១ នៅ វៀតណាម បាន ចុះហត្ថលេខា លើ ការសន្យា មួយ ដើម្បី ប្រយុទ្ធ ប្រឆាំងនឹង ការបំពុល ដោយ ប្លា ស្ទិ កនៅ ក្នុងប្រទេស នេះ ។

បញ្ហា នៅ វៀតណាម បាន ក្លាយជា អាក្រក់ ឡើងជា ហេតុ បង្ខំ អោយ ប្រជាជន ខ្លះ ក្នុង តំបន់ ទេសចរណ៍ ខិតខំ ប្រើ ថង់ ដែល អាច ប្រើ ឡើងវិញ ធ្វើ ពី ផ្តៅ និង ប្រើ ក្រដាស កាសែត សំរាប់ វេច ខ្ចប់ ផលិតផល ទីផ្សារ ។

ពួក មន្ត្រី ទទួលបន្ទុក ឆ្នេរ ដា ឡុ ក កំពុង ឈឺក្បាល ជាមួយនឹង កំណើន នៃ សម្រាម ប្លា ស្ទិ ក ដោយ ប្រធាន គណៈកម្មាធិការ ប្រជាជន ខេត្ត ដា ឡុ កបាន និយាយថា ” ទឹកជោ នាច រាល់ថ្ងៃ ពេល ទឹកជោ នាំ សម្រាម មក រាល់ពេល តើ យើង អាច សម្អាត វា ម្តេច កើត ? តែ យើង មិនអាច គេចវេះ ពី វា បានទេ យើង ត្រូវ ដោះស្រាយ វា ដោយ ខ្លួនឯង “៕ ដោយ ៖ វាសនា  

ទូក អ្នកនេសាទ នៅតាម ឆ្នេរ ដែល ពោរពេញ ដោយ ប្លា ស្ទិ ក នៅក្នុង ខេត្ត ថា ញ់ ហ័ រ ក្នុងប្រទេស វៀតណាម កា ល ពីថ្ងៃ ៤ មិថុនា

ក្រៅពី សម្រាម ទឹក កខ្វក់ ក៏ត្រូវ បង្ហូរ ចូលក្នុង សមុទ្រ

មិនមែន ផ្កា ទេ ណា គឺ ថង់ ប្លា ស្ទិ ក អ ណ្តែតម ក ទើ ជាប់ មែកឈើ ពេល ទឹកជោ ឡើង