ប្លែកៗ​ជុំវិញ​ការប្រឡង​បាក់​ឌុប​ថ្ងៃទី​១ នា​ថ្ងៃ​២១​សីហា​

1573
ចែករម្លែក

-​ព្យាយាម​អស់​១២​ឆ្នាំ មក​សម្រេច​លទ្ធផល​ត្រឹម​២​ថ្ងៃ បើទោះបីជា​ដៃ​ជាប់​ព្យួរសេរ៉ូម ក៏​មិន​បោះបង់​ដែរ​។ ​បេ​ក្ខ​នារី សាក់ ស្រីណាត នៅ​ខេត្តព្រៃវែង​។​

-​ម៉ែ​បារម្ភ ម៉ែ​ព្រួយ កូន​ជា​អ្នក​ប្រឡង​ទេ តែ​ម៉ែ​នៅ​មិន​សុខ ចង់ដឹង​ពី​កូន​។​ម្តាយ​ខំ​​មើល​ក្រែង​ឃើញ​កូន​ប្រឡង​នៅ​មណ្ឌល​វិទ្យា​​ល័យ​ព្រះស៊ីសុវត្ថិ​ព្រឹក​មិញ​។​ស្ត្រី​ដែល​មិនបាន​ប្រាប់​ឈ្មោះ​នេះ​ថា ហេតុតែ​ខំ​មក​អើត​រកមើល​កូន​ព្រោះ​កូន​កាលពី​យប់​និង​យក​ថ្នាំ​មក​​អោយ​កូន​។​

-​នារី​ម្នាក់​បំបៅកូន​អាយុ ២​ខែ ពេល​ម៉ោង​សម្រាក ក្នុង​ថ្ងៃ​ត្រូវ​ប្រឡង​បាក់​ឌុប​។​នារី​ម្នាក់​ដែលជា​បេក្ខជន​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧ នេះ បាន​យក​ទារក​ដែល​ទើបនឹង​កើត​បាន ២​ខែ​មក​មណ្ឌល​ប្រឡង​នៅ​មណ្ឌលគិរី​។​

​បើតាម​ការចុះផ្សាយ​រប​ស់​សារពត៌មាន​មួយ នារី​ខាងលើ​មានឈ្មោះ យ៉ា ម៉ា​រី​ណា ប្រឡង​នៅ​មណ្ឌល ហ​.​ស មណ្ឌលគិរី ខាងកើត ជា​គ្រូបង្រៀន​ថ្នាក់​ទី​៣​នៅ​សាលាបឋមសិក្សា​កុមារ​មេគង្គ ខេត្តមណ្ឌលគិរី ជា​ជនជាតិ​ព្នង បាន​បំបៅកូន​ទី​២ អាយុ​២​ខែ ពេល​ម៉ោង​សម្រាក​។​

-​ក្រោម​ដើមឈើ​ក៏៏​បាន ។​ការលើកទឹកចិត្ត​មិន​រើស​ទីកន្លែ​ង​ទេ​!

-​បេ​ក្ខ​នារី ឌុ​ក ឆវី ពិការ​ដៃ​ទាំងសងខាង បាន​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២១ ខែសីហា ឆ្នាំ​២០១៧ នៅ​មណ្ឌល​វិទ្យាល័យ នេ​ត យ៉ង់ ខេត្តបាត់ដំបង ដោយ​រូបនាង​ប្រើប្រាស់​ជើង សរសេរ​សំណេរ​វិញ្ញាសា​យ៉ាង​ល្អ ខណៈ​យុវជន​ម្នាក់ទៀត ពិការភ្នែក​ទាំងសងខាង ប្រឡង​នៅ​មណ្ឌល​សាលាបឋមសិក្សា ន​រោ​ត្ដម រាជធានី​ភ្នំពេញ​។​

 

-ប្រាប់អោយលុបចេញអោយអស់មុននឹងអនុញ្ញាតអោយចូលបន្ទប់ប្រឡង

-​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ចំ​ពេះ​កាយវិការ​សប្បុរស ដែល​បាន​ជួយ​ផ្ដល់នូវ​ទីកន្លែង​ស្នាក់អាស្រ័យ ការហូបចុក ឬ​បាន​បញ្ចុះតម្លៃ​បន្ទប់ ថ្លៃ​អាហារ​ដល់​បេក្ខជន ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ៖ ២១ សីហា ២០១៧ ។​

​កាយវិការ​សប្បុរស​ដ៏​ថ្លៃថ្លា​របស់​សប្បុរសជន​ទាំងអស់​បានបង្ហាញ​ឱ្យឃើញ​នូវ​ស្មារតី​អធ្យាស្រ័យ ស្រឡាញ់​រាប់អាន​គ្នា​ទៅវិញទៅមក និង​សាមគ្គីភាព​ដ៏​ស្អិតល្មួត​នៃ​ជាតិខ្មែរ​យើង ដែល​ក្រសួង​អប់រំ​សូម​វាយតម្លៃ​ខ្ពស់​នូវ​កាយវិការ​ដ៏​សប្បុរស​ទាំងនេះ​។​

-​ម៉េច​ចេះ អ្នក​មីង បន់​អោយ​ជំនាង​របងសាលា​ជួយ​កូន​?

-​លុយ​ក៏ជាមធ្យោបាយ​ដែរ ទឹក​ដល់​ច្រ​មុះ​ហើយ​៕

​ដោយ​៖​វាសនា​