ប្លែកៗ​ទៀតហើយ បទ​ចម្រៀង “​តោះ​រាំ​ចាប់​ចាប​” របស់ សុគន្ធ ថេ​រ៉ា​យុ​

16595
ចែករម្លែក

ដោយ​៖​បញ្ញា​សាស្ត្រ / ភ្នំពេញ​៖ មិនមាន​អ្វី​ប្លែក​ច្រើន​ទេ សម្រាប់​តារាចម្រៀង​វ័យក្មេង ក្នុង​ផលិតកម្ម​ថោ​ន សុគន្ធ ថេ​រ៉ា​យុ កំពុងតែ​គៀងគរ​គ្នា ឲ្យ​មកជួយ​រាំ​បទ​ចម្រៀង​ថ្មី របស់លោក ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។

​ទោះបី​មិនទាន់​ចេញ ជា Audio Officail តែ​តារាចម្រៀង​រូបនេះ សង្ឃឹមថា បទ​ចម្រៀង “​តោះ​រាំ​ចាប់​ចាប​” ដែល​កំពុងតែ​សម្រិតសម្រាំង​ក្បាច់​រាំ​ថ្មី​ហើយ​ប្លែកៗ ព្រោះ​លោក​កំពុង​ត្រៀម​ថត MV នៅ​ថ្ងៃ​សុក្រ ទី​១៦ មីនា នេះហើយ​។

​ទន្ទឹមនឹង​ក្បាច់​រាំ​ថ្មី សុគន្ធ ថេ​រ៉ា​យុ ក៏​នៅមាន​បទ​ចម្រៀង​ជាច្រើន​បទ ជូន​បងប្អូន​សម្រាប់​រាំ​កម្សាន្ត​ពេល​ចូលឆ្នាំ​ខិតចូល​មកដល់​។

​មានអី ខ្លាំង​ដែរ​តាស គ្រាន់តែ​ត្រៀម​ថត​ក្បាច់​រាំ បទ “​តោះ​រាំ​ចាប់​ចាប​” តារាចម្រៀង ថេ​រ៉ា​យុ ផុ​ស្តិ៍​មិនបាន​៥​ម៉ោង​ផង ស្រាប់​តែមាន​អ្នក​ចែករំលែក “Share” ជិត​មួយរយ share ចុះ​ទម្រាំ​តែ​ចេញ MV ប្រហែលជា​បទ​នេះ មាន​ភាព​ល្បី​ផ្ទុះ មិន​ចាញ់ បទ “​មាន់​ស្រែ​” របស់​កញ្ញា រ៉ា​ប៊ី ប៉ុន្មាន​ទេ​មើលទៅ​។

​តោះ​ចឹ​ង​ទៅ​មើល​ក្រុម​រាំ របស់ តារាចម្រៀង សុគន្ធ ថេ​រ៉ា​យុ ហាត់​សម​ត្រៀម​ថត MV ស្អែក​មើល ថា ឡូយ​អត់​?៕L​

#