ប្លែក​ភ្នែក​! ការប្រកួត​ជ្រើសរើស​ជើងឯក​ពុកមាត់ និង​ពុកចង្កា​នៅ​ប្រទេស​អង់គ្លេស​

1100
ចែករម្លែក

​មនុស្ស​រាប់រយ​នាក់​បាន​ស្លៀកពាក់ និង​តុបតែង​ខ្លួន​ចម្លែកៗ​ដើម្បី​ចូលរួម​ការប្រកួត​ដណ្តើម តំណែង “​ជើងឯក​ពុកមាត់ និង​ពុកចង្កា​” (Beard & Moustache Championships) ដែល​រៀបចំឡើង​នៅ​តំបន់​រមណីយដ្ឋាន​មាត់សមុទ្រ​ប្ល៊ែ​ក​ភូ​ល (Blackpool) ប្រទេស​អង់គ្លេស​។​

​ព្រឹត្តិការណ៍​រៃអង្គាស​មូលនិធិ​សប្បុរសធម៌ ដែល​ធ្វើឡើង​ពីរដង​ក្នុង​មួយឆ្នាំ និង​ដែល​ឈានចូល ដល់​ឆ្នាំ​ទី​៤ ខាងលើនេះ គឺ​បើកចំហ​សម្រាប់​មហាជន​ទូទៅ មានន័យថា មិន​ថា​ភេទ​អ្វី និង​ជាតិ សាសន៍​អ្វី​សុទ្ធតែ​អាចដាក់​ពាក្យ​ចូលរួម​ប្រកួត​នេះ​បាន​ទាំងអស់​។

​ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​បេក្ខជន​ប្រកួតប្រជែង ក្រុមគ្រួសារ មិត្តភក្តិ អ្នកទស្សនា និង​អ្នកគាំទ្រ​របស់​ពួកគេ​ទូទាំង​ពិភពលោក​៕ ប្រែ​សម្រួល​: ខុម​


#