ប្លែក​មែន​! សណ្ឋាគារ​លើ​កំពូលភ្នំ​គ្មាន​ជញ្ជាំង គ្មាន​ពិតាន ប៉ុន្តែ​មួយ​យប់​ជាង​៣០០​ដុល្លារ​

1004
ចែករម្លែក

​មើល​មួយ​ភ្លែត​ស្មានតែ​ឈុត​ថត ក្នុង​ខ្សែភាពយន្ត​ហូលីវូដ ប៉ុន្តែ​ធាតុពិត វា​ជា​សណ្ឋាគារ ដែល​អ្នក​ស្ទើរតែ​មិន ជឿ ។ សណ្ឋាគារ​ល្ហល្ហេវ​នេះ​ទាក់ទាញ ភ្ញៀវ​រាប់រយ​នាក់​ដែល​តម្រង់​ជួរ​គ្នា​ចាំ ស្នាក់នៅ​ថ្វីបើ​វា​គ្មាន​ពិតាន​គ្មាន​ជញ្ជាំង គ្មាន​បង្គន់​អនាម័យ ឬ​គ្រឿង​បរិក្ខារ​ផ្សេង ទៀត​ក្តី ។​
​ ​
​សណ្ឋាគារ Null Stern Hotel ដែល​ស្ថិតនៅលើ​កំពូលភ្នំ​នេះ​មាន​គ្រែ​តែមួយគត់​ជាមួយនឹង ជញ្ជាំង​បាំង ក្បាល​គ្រែ និង​អំពូល​ចង្កៀង ។​

​សម្រាប់​ការ​កក់​បន្ទប់​អ្នក​អាច​លុប ចោល​បាន​ដោយសារ​បញ្ហា​អាកាសធាតុ​មិន​អំណោយផល ដោយ​គ្រាន់តែ ជូនដំណឹង​ក្នុងពេល​ដ៏​ខ្លី ហើយ​បច្ចុប្បន្ន សណ្ឋាគារ​នេះ​ត្រូវ​ភ្ញៀវ​កក់​រាល់​យប់ ។​
​ ​
​ការ​ស្នាក់នៅ​សណ្ឋាគារ​លើ កំពូលភ្នំ​ហ្គ​ប់​ស៊ី (Gobsi) ស្ថិតក្នុង​កម្ពស់ ប្រមាណ​១.១៨៨​ម៉ែត្រ​នៅ​អា​ប៉េ​ន ហ្សែ​ល (Appenzell) ប្រទេស​ស្វ៊ី​ស​នេះ ក្នុង​មួយ​យប់​៣១០​ដុល្លារ​អាមេរិក​។ សណ្ឋាគារ​នេះ គ្មាន​បន្ទប់ទឹក​ទេ ពោល គឺ ភ្ញៀវ​ត្រូវ​ប្រើប្រាស់​បន្ទប់ទឹក​សាធារណៈ​ដោយ​ត្រូវ​ដើរ​១០​នាទី​ពី​ទីនេះ ប៉ុន្តែ​ភ្ញៀវ​មាន​អ្នកបម្រើ​ម្នាក់​នៅក្បែរ ខ្លួន​ចាំ​ទទួល​ស្វាគមន៍​ពួកគេ និង​ចាំ​បម្រើ​នំ​សាំង​វិច​ព្រមទាំង កាហ្វេ​ពេលព្រឹក ៕