ប្លោកនោម​ធ្វើការ​ខ្លាំងពេក អាច​បង្ក​ជា​បញ្ហា​អ្វី​ខ្លះទៅ​?

370
ចែករម្លែក

​ជាមួយនឹង​បញ្ហា​ដែល​ប្លោកនោម​ធ្វើការ​ខ្លាំងពេក វា​អាច​ជម្រុញ​ឲ្យ​អ្នក​ប្រញាប់​ទៅ​បត់ ជើង​តូច​ភ្លាមៗ​អំឡុងពេល​ថ្ងៃ និង​ពេលយប់​។ អ្នក​ក៏​អាចមាន​ការចង់​ទៅ​នោម​ខ្លាំង បែបនេះ ទោះបីជា​នៅពេលដែល​អ្នកមាន​ទឹក​នោម​តិច​នៅក្នុង​ប្លោកនោម​ក៏ដោយ​។​

​អ្នក​មិនអាច​ទប់ទឹក​នោម​រប​ស់​អ្នក​បាន​នោះទេ រហូតដល់​អ្នក​ចូលទៅក្នុង​បន្ទប់ទឹក​។ ដែល​នេះ​អាច​នាំ​ឲ្យ​អ្នក​លេច​នោម​តាមផ្លូវ​បាន​។​

​ជំងឺ​ដែល​ប្លោកនោម​ធ្វើការ​ខ្លាំង គឺមាន​ជាទូទៅ​ចំពោះ​មនុស្សពេញវ័យ​។ ទាំង​បុរស និង​ស្ត្រី​អាចមាន​វា ប៉ុន្តែ​វា​មាន​ជា​ញឹកញាប់​នៅលើ​ស្ត្រី​។ បញ្ហា​ប្លោកនោម​ធ្វើការ​ខ្លាំង គឺជា​ប្រភេទ​មួយ​នៃ​ការ​លេច​នោម​។ ប៉ុន្តែ​មិន​គ្រប់​មនុស្ស​ដែលមាន​ជំងឺ​ប្លោកនោម ធ្វើការ​ខ្លាំង​មានការ​លេច​នោម​នោះទេ​។​

​ទោះបីជា​មិនមាន​ការ​លេច​នោម​ក៏ដោយ ក៏​បញ្ហា​ប្លោកនោម​ធ្វើការ​ខ្លាំង​អាចធ្វើ​ឲ្យ​អ្នក ពិបាកធ្វើ​រឿង​ដែល​អ្នក​រីករាយ​។ អ្នក​ត្រូវ​ប្រញាប់​ទម្លាក់​រឿង​គ្រប់យ៉ាង​ចោល និង​រត់ ចូលទៅ​បន្ទប់ទឹក ហើយ​វា​អាច​រំខាន​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​។ ប្រសិនបើ​អ្នក​លេច នោម​មែន ទោះ​វា​មាន​តិច​ក៏ដោយ ក៏​វា​អាចជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស់អៀន​ផងដែរ​។​

​ជំងឺ​ប្លោកនោម​ធ្វើការ​ខ្លាំង អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ដទៃទៀត​ផងដែរ​។ ការប្រញាប់ ប្រញាល់​ទៅ​បន្ទប់ទឹក​អាច​នាំ​ឲ្យ​ដួល និង​បាក់ឆ្អឹង​។ ជំងឺ​ប្លោកនោម​ធ្វើការ​ខ្លាំង​ក៏​អាច បណ្តាល​ឲ្យ​មាន​បញ្ហា​នៃ​ការ​គេង ជំងឺ​ធ្លាក់​ទឹកចិត្ត និង​មាន​ការឆ្លង​មេរោគ​នៅ​នឹង ផ្លូវ​បង្ហូរទឹក​ម៉ូ​ត្រ​ផងដែរ​៕ ដោយៈ health.com.kh