ប្អូនប្រុស​របស់ អេ​ឌិន ហា​ហ្សា​ដ ទទូច​មិន​ឲ្យ​ចាក​ចេញពី​ក្លិប​ឆេ​ល​ស៊ី​

697
ចែករម្លែក

​អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ត្រូវបាន​ទទូច​ឲ្យ​បដិសេធ​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ ក្លិប​រៀល​ម៉ា​ឌ្រី​ដ​ដោយ​ប្អូនប្រុស​។

​ខ្សែបម្រើ​ក្លិប​ឆេ​ល​ស៊ី​រូបនេះ​បាន​ក្លាយជា​គោលដៅ​របស់​រៀល​ម៉ា​ឌ្រី​ដ ដើម្បី​ជំនួស​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) នៅ​ពហុ​កីឡដ្ឋាន Bernabeu ដោយ​គេ​រំពឹងថា អាចមាន​តម្លៃ​ផ្ទេរ​១៥០​លាន​ផោន​។

​អ្នកគាំទ្រ​ខ្លះ​របស់​ក្លិប​រៀល​ម៉ា​ឌ្រី​ដ​ថែមទាំង​បង្ហោះ​រូបភាព​កាត់ត​របស់ ហា​ហ្សា​ដ ពាក់​ឈុត រៀល​ម៉ា​ឌ្រី​ដ​ផងដែរ ប៉ុន្តែ​ការលើកឡើង​ទាំងឡាយ​ហាក់ដូចជា​មិន​ទទួលបាន​ចំណាប់​ពី ឃី​លៀន (Kylian) ដែលជា​ប្អូនប្រុស​របស់ ហា​ហ្សា​ដ ទេ​។

​នៅពេល​សួរនាំ​ថា តើ​ក្លិប​រៀល​ម៉ា​ឌ្រី​ដ​ជា​គោលដៅ​ត្រឹមត្រូវ​សម្រាប់ អេ​ឌិន ឬ​យ៉ាងណា ឃី​លៀន មិន​យល់ឃើញ​ដូចនេះ​ទេ​។ មាន​សញ្ញា​ច្បាស់​ថា ឃី​លៀន វ័យ​២២​ឆ្នាំ​ចង់​ឲ្យ​បងប្រុស​របស់ខ្លួន បន្ត​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge តទៅទៀត​។

​ការចាកចេញ​របស់ រ៉ូ​ណា​ល់​ដូ មកកាន់​ក្លិប​ជូ​វិនទុ​ស ( Juventus) ធ្វើ​ឲ្យ​ក្លិប​រៀល​ម៉ា​ឌ្រី​ដ​ត្រូវ​ស្វែង រក​អ្នក​ជំនួស​ដោយមាន​ការភ្ជាប់​ទៅនឹង​ព្រមព្រៀង​ផ្ទេរ ហា​ហ្សា​ដ​បន្ទាប់ពី​កីឡាករ​រូបនេះ​ធ្វើ​បានល្អ នៅ​វើ​ល​ខាប់​។

​ហា​ហ្សា​ដ រកបាន​២​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​២​លើក​ក្នុងចំណោម​៦​ប្រកួត សម្រាប់​ប្រទេស​នេះ ស្របពេល​ក្រុម​បែលហ្ស៊ិក​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣​នៅ​វើ​ល​ខាប់​។

​ក្រុម​ឆេ​ល៊​ស៊ី​បាត់បង់​ឱកាស​បង្ហាញមុខ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​បញ្ហា​នេះ​ធ្វើ​ឲ្យ​មាន ការ​ប៉ាន់​ប្រមាញ​ពី​ការចាកចេញ​របស់ ហា​ហ្សា​ដ​។

​ហា​ហ្សា​ដ និង វី​ល​លៀន រំពឹងថា នឹង​ខកខាន​ការប្រកួត​ជាមួយ​ក្រុម Inter Milan ខណៈ​កីឡាករ​ទាំងពីរ​ចាប់ផ្តើម​ស្តា​ទម្រង់​លេង​ឡើងវិញ​បន្ទាប់ពី​វើ​ល​ខាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

អេ​ឌិន ហា​ហ្សា​ដ (Eden Hazard)