ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់ គីម ជុង​អ៊ុន លេចមុខ​ជា​ថ្មី​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​

516
ចែករម្លែក

​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​បង្ហាញខ្លួន​ជា​សាធារណៈ​ជា​លើក​ទី​មួយ​ក្នុង​រយៈពេល​ជាង​៥០​ថ្ងៃ​នៅឯ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយ​នៅ​​ទីក្រុង​ព្យុងយ៉ាង​ដោយ​នាំ​ឱ្យ​បាត់​ការសង្ស័យ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ថា​នាង​ត្រូវ​បងប្រុស​របស់​នាង​ពិន័យ​ដោយ​តំរូវ​អោយ​នាង​កុំ​បង្ហាញ​មុខមាត់​ជា​សាធារណៈ​ដោយសារតែ​​បរាជ័យ​ជំនួប​កំពូល​នុយក្លេអ៊ែរ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​មាន​នាង​ជា​ជំនួយការ​នោះ​។​

​បណ្តាញា​សារព័ត៌មានរ​ដ្ឋ​របស់​កូរ៉េ​ខាងជើង នៅ​ថ្ងៃ​អង្គារ​ទី​៤​ខែមិថុនា បានបង្ហាញ​នាង គីម យ៉ូ​ជុង ទះដៃ​នៅ​ម្ខាង​នៃ​បងប្រុស​របស់​នាង ភរិយា​របស់​លោក និង​ក្រុមមន្ត្រី​​ជាន់ខ្ពស់​ផ្សេងទៀត​ជាច្រើន​នាក់​នៅ​កីឡាដ្ឋាន​May Day នៅ​ទីក្រុង​ព្យុង​យ៉ាង​ជា​ទី​ដែល​ក្រុម​កីឡាករ​កាយសម្ព័ន្ធ និង​ក្រុម​អ្នករាំ​រាប់ពាន់នាក់​ធ្វើ​ការសម្តែង​សិល្បៈ​។​

​បណ្តាញា​សារព័ត៌​កូរ៉េខាងជើ​ង ក៏​បាន​បញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ លោក គីម យ៉ុង​ចុលដែល​ត្រូវបាន​កាសែត​កូរ៉េខាងត្បូ​ង​រាយការណ៍​ថា​ត្រូវបាន​ដាក់ទោស​ឱ្យ​ធ្វើការ​ជា​ទម្ងន់​​ចំពោះ​បរាជ័យ​កិច្ច​ជំនួប​កំពូល​នោះ ក៏​បាន​ចូលរួម​មើល​ការសម្តែង​នេះ​ផងដែរ​៕​ដោយ​៖​សុខា​/sn

លោក គីម ជុង​អ៊ុន (​រូប​កណ្តាល​) និង​ភរិយា​របស់​លោក អង្គុយ​ជិត​លោកស្រី គីម យ៉ូ ជុង​(​ឆ្វេង​)​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​និង​សិល្បៈ​នៅ​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃទី​៤​ខែមិថុនា

#