ប្អូនស្រី​ទូរស័ព្ទ​មិន​លើក​សោះ ទៅដល់​បន្ទប់ ទើប​ដឹងថា​បងប្រុស​ស្លាប់បាត់​

723
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជា​រឿង​សោកសង្រេង​មួយ ពោរពេញ​ទៅដោយ​ក្តី​ទុក្ខសោក ទៅលើ​នារី​វ័យក្មេង​ម្នាក់ និង​ក្រុមគ្រួសារ បន្ទាប់ពី​ព្យាយាម​ចុច​ទូរស័ព្ទ​ទៅ​បងប្រុស​របស់ខ្លួន​ដែល​ស​ង្ងំ​ដេក​ក្នុង​បន្ទប់ តែ​មិនបាន​សម្រេច មិនបាន​ជួប ធ្វើដំណើរ​ទៅតាម​ដល់​បន្ទប់​ជួល ទើប​ដឹងថា បងប្រុស​ដេកស្លាប់​បាត់ទៅ​វិញ ទ្រហោយំ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨ នៅ​បន្ទប់​លេខ​៣ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សាកសព មានឈ្មោះ ឆៃ រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរបរ​រៀន កូរ៉េ នឹងធ្វើ​ការ​សំណង់ ស្នាក់នៅ​ភូមិ ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ ភូមិ​ត្រពាំង​ឈូក ឃុំ​ជ្រលង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។

​សាកសព​ជនរងគ្រោះ ក្រោយពី​សមត្ថកិច្ច​ជំនាញ ពិនិត្យ កោសល្យ​ពិច័យ ឃើញថា ស្លាប់​ដោយ​ជំងឺ​ខ្យល់គ ហើយ​ក្រុមគ្រួសារ ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើលិខិត​បញ្ជាក់​មរណភាព រួច​ដឹក​សាកសព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕