ប្អូនស្រី​របស់​ឌូ​បៃ ៖ ទីក្រុង​អាច្មាន់ ស្ថិត​នៅក្បែរ​ទីក្រុង​ឌូ​បៃ សម្រាប់អ្នកទេសចរ​ម​ក​លំហែកាយ​នា​រដូវក្តៅ​

202
ចែករម្លែក

​ដោយហេតុថា​ទីក្រុង​អាច្មាន់ (Ajman) មានសម្បត្តិ​ធម្មជាតិ​បម្រុង ដូច្នេះ​វា​ច្បាស់​ណាស់​នឹង​ក្លាយជា​កន្លែង​លំហែកាយ​បន្ទាប់​សម្រាប់​ប្រជាជន​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។

​អាច្មាន់​ប្រហែលជា​ទីក្រុង​មួយ​ផ្សេងទៀត​ដែល​សាងសង់ឡើង​នៅលើ​វាល​ខ្សាច់ ប៉ុន្តែ​មិនមែន​របស់​ភ្ញាក់ផ្អើល​ទាំងអស់​សុទ្ធតែ​ច្នៃ​ដោយ​មនុស្ស​នោះទេ​។​

​នៅ​ទីក្រុង​នេះ​ក៏មាន​សមុទ្រ​ស្រស់ស្អាត សម្បូរ​ផ្កាថ្ម និង កោះមាន​រុក្ខជាតិ​បៃតង​ផងដែរ ហើយ​លើសពីនេះ​ទៀត អ្នកទេសចរ​អាច​ចែវ​ទូក​កា​យ៉ាក់ ដើម្បី​យក​កូនឈើ​ទៅ​ដាំ​នៅតាម​កោះ​ទាំងនោះ​ទៀតផង​។​

​ជនជាតិ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​គ្រប់រូប​ចាត់ទុក​ទីក្រុង​អា​ប៊ូ​ដា​ប៊ី និង ទីក្រុង​ឌូ​បៃ ជា​បងប្រុស​ធំ រីឯ​ទីក្រុង ៥ ផ្សេងទៀត​ជា​ប្អូនស្រី ក្នុងនោះ​ក៏មាន​ទីក្រុង​អាច្មាន់​នេះដែរ​។

​អាច្មាន់​ក៏​ជា​រដ្ឋ​ទី​៧​តូច​ជាងគេ​ផងដែរ​នៅក្នុង​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។ ទីក្រុង​នេះ​មាន​សណ្ឋាគារ ភោជនីយដ្ឋាន និង​ហាង​ត្រៀបត្រា​ដេ​ដាស​នៅតាម​បណ្តោយ​ឆ្នេរ​ដ៏​ស្រស់ស្អាត​៕ ដោយ៖ កញ្ញាដាលីស