ប​ញ្ជូ​ល​សមាជិក​គណបក្ស​ប្រជាជន​ថ្មី​ជិត​៣០០​នាក់ នៅ​សង្កាត់​ព្រែកប្រា​

1000
ចែករម្លែក

ដោយ​៖​ឆាយា​នាថ / ភ្នំពេញ​៖ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែកប្រា នៅ​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨ រៀបចំ​ពិធី​ប្រកា​សប​ញ្ជូ​ល​សមាជិក សមាជិកា​ថ្មី របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​២៦៦​នាក់ ក្រោម​វត្តមាន លោក ចេង មុនី​រ៉ា អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ច្បារអំពៅ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង មូលដ្ឋាន​សង្កាត់​ព្រែកប្រា និង​លោក អ៊ុ ម៉ារ៉េត អនុប្រធាន​អចិន្ត្រៃយ៍ គណបក្ស​ប្រជាជន​ខណ្ឌ ច្បារអំពៅ ។​

​ក្រោយពី​តំណាង​សមាជិក​សមាជិកា​ថ្មី បាន​អាន​នូវ​ពាក្យ​សុំចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​បានធ្វើការ​ប្តេជ្ញាចិត្ត​រួចមក លោក ចេង មុនី​រ៉ា ក្នុងនាម​គណបក្ស​ខណ្ឌ​ច្បារអំពៅ បាន​លើកឡើងថា ការចូលរួម​ជា​សមាជិក​គណបក្ស​ប្រជាជន របស់​ប្អូនៗ​ទាំងអស់ គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ ក្នុងការ​រួមរស់​ក្នុង​ជីវភាព​នយោបាយ ព្រោះថា​តាំងពីដើម​រៀងមក រហូតដល់​បច្ចុប្បន្ន មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​បាន​ជួយសង្គ្រោះ រំដោះប្រទេស​ជាតិ​ឱ្យ​រួច​ពីរ​បប​ប្រល័យ​ពូជ សាសន៍ បន្ត​ថែរក្សា​សុខ​សន្ត​ភាព​ជូន​ប្រជាពលរដ្ឋ និង​បាន​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​ជា​លំដាប់ ហើយ​គ្មាន​គណបក្ស​ណា​បានធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ឡើយ មានតែ​ប្រើប្រាស់​នយោបាយ​ប្រជា​ភិ​ថុ​ត ដើម្បី​បោកប្រាស់​រក​សម្លេងឆ្នោត​ពី​ប្រជាពលរដ្ឋ​។ លោក​ប្រធាន​បាន​ផ្តាំផ្ញើ ដល់​ប្អូនៗ​ទាំងអស់​ឱ្យ​អនុវត្ត​ខ្លួន​ជា​យុវជន​គំរូ​ជា​ទំពាំង​ស្នង​ឫស្សី ដើម្បី​ជាស​រសរ​ទ្រូង របស់​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​។​

​លោក ចេង មុនី​រ៉ា បាន​បន្ត​ណែនាំ​ដល់​ប្អូនៗ​យុវជន​ដែល​ទើប​ត្រូវបាន​បញ្ចូល​ជា​សមាជិក​ថ្មី​នៅថ្ងៃនេះ សូមឱ្យ​ធ្វើការ​ណែនាំ​ដល់​មិត្តភក្តិ បងប្អូន​របស់ខ្លួន​អំពី​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​ចៀសវាង​ការជឿ​លើ​ពាក្យ​ញុះញង់​របស់​គណបក្សប្រឆាំង ដែលមាន​គោលដៅ​បំបែកបំបាក់​សាមគ្គីភាព​របស់​គណបក្ស​យើង​។​

​ជាមួយគ្នា​នោះដែរ លោក ចេង មុនី​រ៉ា ក៏បាន​ជូន​ជា​វត្ថុ​អនុស្សាវរីយ៍ ជូន​ដល់​សមាជិក គណបក្ស​ថ្មី ទាំង ២៦៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​២​ម៉ឺន​រៀល៕L​