ប​ញ្ជួ​ន​បុរស​២​នាក់​ចែកចាយ​ជួញដូរ​និង​ថ្នាំ​យ៉ាម៉ា​២១៥​គ្រាប់​សម្ភារៈ​មួយចំនួន​ទៅ​តុលាការ​

281

(បាត់ដំបង)៖ ​កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​២​នាក់​ជួញដូរ​ចែកចាយ និង​ថ្នាំ​យ៉ាម៉ា​២១៥​គ្រាប់ ដែកកេះ​៩ កាំបិត​មួយ ថង់​សម្រាប់​ច្រក​ថ្នាំញៀន​៥ សម្ភារៈ​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួនទៀត កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​បុរស​២​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ ត្រង់ចំណុច​ក្រុមទី​៣​ភូមិ​គគីរ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ប៉ូលិស​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បុរស​២​នាក់​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ ហយ សារិន ហៅ​ក្រូច អាយុ​៤៥​ឆ្នាំ និង​ឈ្មោះ​ទៀង អ៊ុយ​ហៅ​ឡោ អ៊ុយ​ងា​យុ​៣៤​ឆ្នាំ​។ ទាំង​២​នាក់​នេះ រស់នៅ​ក្រុមទី​៣​ភូមិ​គគីរ​ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ កម្លាំង​បាន​ដកហូត​បាន​ថ្នាំ​យ៉ាម៉ា​២១៥​គ្រាប់ ទូរស័ព្ទដៃ​ចំនួន​មួយគ្រឿង ដែកកេះ​៩ កាំបិត​មួយ ថង់​ច្រក​ថ្នាំញៀន​ចំនួន​៥ និង​សម្ភារៈ​សម្រាប់​ជក់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ក្នុង​បទល្មើស​ជាក់ស្ដែង​។​

​លោក​ស៊ាន សុ​ណា​ល់ បាន​បញ្ជាក់ថា កម្លាំង​ប៉ូលិស​ស្រុក​ភ្នំព្រឹក បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាបបាន​ក​រ​ណី​នេះ និង​ចាប់​ឃាត់ខ្លួន​បុរស​២​នាក់​ភ្លាមៗ​តែម្ដង​។​

​បច្ចុប្បន្ននេះ កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧​ហើយ​៕L ដោយៈ អ៊ុង​សា​រុំ​