ប​ញ្ជួ​ន​បុរស​២​នាក់​ចែកចាយ​ជួញដូរ​និង​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់​សម្ភារៈ​ពាក់ព័ន្ធ​ទៅ​តុលាការ​

1595
ចែករម្លែក

កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​២​នាក់ ជួញដូរ​ចែកចាយ និង​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយ ទែ​ម៉ូ​ម៉ែត្រ​កែច្នៃ​សម្រាប់​ជក់​ថ្នាំញៀន​៣ ដែកកេះ​ចំនួន​៣​និង​ប្រាក់​មួយចំនួនទៀត​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧​។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ចំណុច​ក្រុមទី​៨​ភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​លោក​ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ប៉ូលិស​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បុរស​២​នាក់​ដែល​ចាប់​ឃាត់ខ្លួន​ទី​១​ឈ្មោះ សុង វីរៈ អាយុ​៣៣​ឆ្នាំ រស់នៅ​ក្រុមទី​៨ ភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ទី​២​ឈ្មោះ​ផល ម៉េង​ហ៊​ត​ធ​យុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ស្ដី​ក្រោម​ឃុំ​ព្រែក​ហ្លូ​ង​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ កម្លាំង​បាន​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​ចំនួន​៣​ថង់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយ ទែ​ម៉ូ​ម៉ែត្រ​កែច្នៃ​សម្រាប់​ជក់​ថ្នាំញៀន​៣ ដែកកេះ​ចំនួន​៣ និង​ប្រាក់​មួយចំនួនទៀត​ក្នុង​បទល្មើស​ជាក់ស្ដែង​។​

​លោក​ស៊ាន សុ​ណា​ល់ បាន​បញ្ជាក់ថា កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ឯក​ភ្នំ ចុះបង្ក្រាប​បាន​ករណីរ​ក្សា​ទុក​ថ្នាំញៀន ជួញដូរ​ថ្នាំញៀន​ក្នុង​បទល្មើស​ជាក់ស្ដែង​តែម្ដង​។

​បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧​ហើយ​៕​ ដោយ៖ អ៊ុងសារុំ