ប​ញ្ជួ​ន​ស្ត្រី​ម្នាក់​ចែកចាយ​ជួញដូរ និង​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់ សម្ភារៈ​មួយចំនួន ទៅ​តុលាការ​

1212
ចែករម្លែក

បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​ស្ត្រី​ម្នាក់​ជួញដូរ​ចែកចាយ និង​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់ ទូរស័ព្ទដៃ​មួយគ្រឿង និង​ប្រាក់​មួយចំនួន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់នេះ បានធ្វើ​ឡើង​កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ ចំណុច​ភូមិ​បា​ដា​កជើង ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ប៉ូលិស​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ ស៊ុត ផល្លា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​បា​ដា​កជើង ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ កម្លាំង​បាន​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​ចំនួន​៣​ថង់ ទូរស័ព្ទដៃ​មួយគ្រឿង ប្រាក់​ខ្មែរ​៣០​ម៉ឺន​រៀល ប្រាក់​បាត​១៩០០​បាត ប្រាក់​ដុល្លារ​២២​ដុល្លារ ក្នុង​បទល្មើស​ជាក់ស្ដែង​។​

​លោក ស៊ាន សុ​ណា​ល់ បាន​បញ្ជាក់ថា កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុ​ល​រតនមណ្ឌល ចុះបង្ក្រាប​បាន​ករណីរ​ក្សា​ទុក​ថ្នាំញៀន ជួញដូរ​ថ្នាំញៀន​ក្នុង​បទល្មើស​ជាក់ស្ដែង​តែម្ដង​។​

​បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧​ហើយ​៕ ដោយ​៖ អ៊ុង​សា​រុំ​