ប​.​ស​.​ស ផ្តល់ប្រាក់​បួន​លាន​រៀល ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ថ្នាក់​ចរាចរ​នៅ​ខេត្តមណ្ឌលគិរី​

646

ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សាខា​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​១៤​ខែមិថុនា​នេះ​បានផ្តល់​សេចក្តីសម្រេច​តាវកាលិក​វិភាជន៍​បូជាសព ទៅ​ស្រុកកំណើត​ដល់​គ្រួសារ​ជនរងគ្រោះ​ឈ្មោះ ឃឿន សីលា ភេទ​ប្រុស បុគ្គលិក​ប​ម្រី​ការងារ​នៅ​ក្រុមហ៊ុន​កូ​វី​ផា​ម៉ា​ខូ​អិ​ល​ធី​ឌី​ដែល​បាន​រងគ្រោះថ្នាក់​ការងារ​បណ្តាល​បាត់បង់​ជីវិត នៅ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

ប​.​ស​.​ស ផ្តល់ប្រាក់​បួន​លាន​រៀល ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ថ្នាក់​ចរាចរ​នៅ​ខេត្តមណ្ឌលគិរី​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ប​.​ស​.​សបញ្ជាក់​ទៀតថា​នឹង​ផ្តល់ប្រាក់​តាវកាលិក​បូជា​សព​ដល់​សមាជិក​ប​.​ស​.​ស​ដែល​បាន​គ្រោះថ្នាក់​ដល់​ជីវិត​ជា​ទឹកប្រាក់​ចំនួន​បួន​លាន​រៀល​និង​ផ្តល់ប្រាក់​ឧ​ត្ត​រ​ជីវី​៧០​ភាគរយ នៃ​ប្រាក់​ឈ្នួល​មធ្យម​ប្រចាំថ្ងៃ សម្រាប់​អ្នក​នៅក្នុង​បន្ទុក​របស់​ជនរងគ្រោះ ដូចជា ជន​ចាស់ជរា​ដែលមាន​អាយុ​ចាប់ពី​៥៥​ឆ្នាំ ឬ​ជា​ជន​ចាស់ជរា​ដែល​ឈឺ និង​សម្រាប់​ប្រពន្ធ​ឬ​ប្តី ដែល​បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​តាមច្បាប់​និង​ឧបត្ថម្ភ​កូន​របស់​ជនរងគ្រោះរ​ហូត​ដល់​អាយុ​២១​ឆ្នាំ បើ​នៅ​រៀន​និង​ត្រឹម​អាយុ​១៨​ឆ្នាំ ប្រសិនបើ​ឈប់រៀន​។​

​សូម​រម្លឹក​ទៀតថា បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​ស្ថិតក្រោម​ឱវាទ​ក្រសួង​ការងារ​និង​បណ្តុះ បណ្តាល​​វិជ្ជាជីវៈ​ដែលមាន​ភារកិច្ច​ផ្តល់នូវ​សន្តិសុខ​សង្គម​ជា​មូលដ្ឋាន​ជូន​កម្មករនិយោជិត​ទាំងអស់​ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន​៕មន