ផរ រី​ណា ដែល​ជាប់​ជា​ឯក​កញ្ញា​ផ្នែក​នៃ Miss Global វិល​កម្ពុជា​វិញ​ជាមួយ​គម្រោង​..!

1450
ចែករម្លែក

ដោយ​: បូ​រិ​ន / ភ្នំពេញ​: ក្រោយ​កម្មវិធី Miss Global Internatinal ឆ្នាំ​២០១៧ បានបញ្ចប់​និង​ព័ត៌មាន​បែកធ្លាយ​នៃ​ការ​បែក​គ្នា​នៃ​គណៈ​កម្មនេះ​រួច ក្រុម​តំណាង​កម្មវិធី​ពី​អាមេរិក បានប្រកាស​ទទួលស្គាល់​អ្នក​ជាប់​លេខ​១​កន្លងមក ហើយ​បាន​អញ្ជើញ​កញ្ញា ផរ រី​ណា ដែល​មិន​ជាប់​លេខ​អ្វី​សោះ និង​ត្រឹមតែ​ជាប់​ជា​កញ្ញាឯក​ផ្នែក​នៃ Miss Global មក​កម្ពុជា​វិញ ជាមួយ​គម្រោង​ចុះជួយ​សង្គម​និង​កម្មវិធី​សប្បុរ​ធម៌​។​

​កញ្ញា ផរ រី​ណា (Pho Ryna) ដែល​បងប្អូន​ទស្សនិកជន​ស្គាល់​ថា ជា​កញ្ញាឯក​វ័យ​២៦​ឆ្នាំ​កូន​ខ្មែរ​នៅ​អាមេរិក បានមក​តំណាង​កម្ពុជា​ប្រកួត​កម្មវិធី Miss Global Internatinal ឆ្នាំ​២០១៧​កន្លងទៅ​ដោយបាន​ឆ្លង​ចូល​វគ្គ​១០​នាក់​ចុងក្រោយ តែ​មិនបាន​ជាប់​ចំណាត់ថ្នាក់​ឡើយ ដោយ​ជាប់​ជា​កញ្ញាឯក​ស្រ​បៀរ​មួយ​ទៅវិញ​នោះបាន​វិល​មក​មាតុភូមិ​វិញ ក្រោម​ការរៀបចំ​របស់​គណៈកម្មការ​ថ្មី​នៃ​កម្មវិធី Miss Global International Cambodia កាល​យប់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨​។​

​ម៉ោង​ជិត​១២​យប់​កាលពី​ថ្ងៃទី​២៦ ឈានចូល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ កញ្ញា ផរ រី​ណា ទើបបាន​មកដល់​ប្រទេស​កម្ពុជា​ជាថ្មី​ក្នុងការ​បន្តសកម្មភាព​សង្គម​មួយចំនួន ដែល​នាង​បានរៀបចំ​ទុក​រួម​ជាស្រេច ជាមួយ​ក្រុមការងា​រវិ​ធី Miss Global International Cambodia ។ ទាំង​អ្នកគាំទ្រ​និង​ក្រុម​អ្នកសារព័ត៌មាន​នាំគ្នា​សរសើរ​នឹង​សម្រស់​កញ្ញា​ខ្មែរ​អាមេរិក​ជួប​នៅ​ខាងក្រៅ​ពិតជា​ស្រស់ស្អាត ញញឹម​គួរឱ្យ​ទាក់ទាញ និង​ស្តែង​ពី​ភាព​រួសរាយ​រាក់ទាក់ ។​

​សូម​រំលឹក​ផងដែរ​ថា ការប្រកួត​បវរកញ្ញា​ពិភពលោក​កន្លងទៅ មានការ​ផ្ទុះ​នូវ​ភាពចម្រូងចម្រាស់​ដ៏​អាស្រូវ​មួយ ដែល​កើតចេញពី​អ្នកសម្របសម្រួល​កម្មវិធី​ម្នាក់ មាន​ការមិន​ស្មោះត្រង់​ចង់បាន​ផលចំណេញ​ពី​កម្មវិធី​ដាក់​គណៈកម្មាការ​ដែលមាន​សមាជិក​លម្អៀង ផ្តល់​ពិន្ទុ​មិន​សុ​ក្រិត​ឱ្យទៅ​បេ​ក្ខ​នារី​មកពី​ប្រទេស​ប្រេ​ស៊ី​ជាប់​លេខ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ Miss Global Internatinal កាលពី​ឆ្នាំ​២០១៧​។ បញ្ហា​នេះ​ត្រូវបាន​បែកធ្លាយ ហើយ​ត្រូវ​សមាជិក​ផ្សេងទៀត​នៃ​គណៈកម្មការ​កម្មវិធី​នេះ ដែលមាន​ទីតាំងនៅ​អាមេរិក បើក​ការស៊ើបអង្កេត​រហូត​លេចឮ​សម្រេច​ដក​មកុដ​បវរ​កញ្ញាឯក​លេខ​១ ដែល​គ្រង​ដោយ​ប្រទេស​ប្រេ​ស៊ី​ល និង​ដក​សមាជិក​ម្នាក់​ដែលមាន​ឈ្មោះថា លោក អឿន រតនៈ​។​

កញ្ញា ផរ រី​ណា បាន​ប្រាប់ថា សម្រាប់​ការផ្ទុះ​រឿង​បវរកញ្ញា​ធំ​មួយ​កន្លងទៅ នាង​សុំ​មិន​បកស្រាយ​ព្រោះ​នោះ​ជា​រឿង​អតីតកាល​។ ការវិល​ត្រឡប់មក​ក​ម្ពុ​ជា​លើក​នេះ នាង​ចង់​ធ្វើ​សកម្មភាព​ផ្នែក​សង្គម​ដោយ​ចុះ​ទៅតាម​ខេត្ត​មួយចំនួន ក្នុង​លក្ខណៈ​សប្បុរសធម៌​ប៉ុណ្ណោះ​។

​ដំណើរ​លើក​នេះ នាង​ត្រូវ​ចំណាយពេល​ប្រហែល​ចំនួន​៣​អាទិត្យ សម្រាប់​កម្មវិធី​មនុស្សធម៌​ដែល​បាន​គ្រោងទុក​។ នាង​នឹង​ត្រូវបាន​អ្នករៀបចំ​កម្មវិធី​នាំទៅ​ខេត្ត​មួយចំនួន ដូចជា សៀមរាប កំពង់ធំ កំពង់ឆ្នាំង និង​ខេត្ត​ផ្សេងៗ​ទៀត​៕ ល​

#